photo of Cristiano Ronaldo And Neymar
Cristiano Ronaldo And Neymar

Real Madrid បានយកជ័យជម្នះលើក្រុម Paris Saint-Germain កាលពីថ្ងៃមុន ហើយអតីតខ្សែការពារអាល្លឺម៉ង់ Lothar Matthasus បាននិយាយថា Real Madrid គឺមានកីឡាករដែលមានចំណាប់អារម្មណ៍គឺ Cristiano Ronaldo ទោះបីគេមិនសូវល្អដូច Neymar ក៏ដោយ។

 

ជាការពិតណាស់ កាលពីរថ្ងៃមុន Neymar និង Ronaldo បានប្រឈមមុខនឹងគ្នានៅលើទីលាន ក្នុងក្របខណ្ឌ Champion League ដោយ Real Madrid បានយកឈ្នះ Paris Saint Germain ក្នុងលទ្ធផល 3ទល់នឹង1 ជើងទី មួយនៅទឹកដីរបស់ខ្លួន ។

លោក Matthaus បាននិយាយថា “នៅពេលបច្ចុប្បន្ន Neymar មានប្រាក់បៀវត្សខ្ពស់ជាង Ronaldo ដែលជាហេតុធ្វើឲ្យ Ronaldo ខឹងសម្បាជាខ្លាំង។ Ronaldo មិនចង់នៅពីក្រោយ Neymar ឡើយ។ យ៉ាងណាក៏ដោយ ខ្ញុំគិតថា Neymar លេងល្អជាង ហើយមានល្បិចច្រើនជាងគាត់ទៀត”៕