អតីតកីឡាកររបស់ AC Milan លោក Demetrio Albertini បានប្រាប់ប្រធានក្លឹបមួយនេះឱ្យចុះហត្ថលេខាយក Zlatan Ibrahimovic មកជួយក្រុមវិញនាខែមករាខាងមុខ។

អតីតកីឡាកររបស់ AC Milan លោក Albertini ជម្រុញឱ្យក្លឹបនេះចុះហត្ថលេខាយក Zlatan មកវិញ
អតីតកីឡាកររបស់ AC Milan លោក Albertini ជម្រុញឱ្យក្លឹបនេះចុះហត្ថលេខាយក Zlatan មកវិញ

ខ្សែប្រយុទ្ធសញ្ចាតិស៊ុយអ៊ែតវ័យ 37ឆ្នាំរូវនេះ នៅតែបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ខ្លួនទោះបីជាមានវ័យកាន់តែជ្រេយ៉ាងណាក៏ដោយ នឹងបានទាក់ទាញក្លឹបធំៗនៅទ្វីបអឺរ៉ុបជាច្រើន បន្ទាប់ពីរូបគេស៊ុតបញ្ចូលទីបានចំនួន 22គ្រាប់ក្នុងការបង្ហាញខ្លួន 27ប្រកួតសម្រាប់ក្លឹប LA Galaxy នៅក្នុងក្របខ័ណ្ឌ MLS ដែលជាលីគកំពូលរបស់សហរដ្ឋអាមេរិកនារដូវកាល 2018 នេះ។

Zlatan Ibrahimovic ត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការវិលត្រឡប់ទៅកាន់ក្លឹប AC Milan វិញដែលជាទីកន្លែងដែរគាត់ធ្លាប់លេងនៅទីនេះបាន2រដូវកាលដែរ។ ហើយគាត់ក៏បានបញ្ញាក់កាលពីមុនផងដែរថាខ្លួនចង់បញ្ចប់អាជីពជាមួយក្លឹប AC Milan ដែលលោកជឿជាក់ថាវាជាក្លឹបធំបំផុតក្នុងលោកក្នុងអាជីពមួយនេះ៕

ប្រភព៖ Goal