លោក Per Mertesacker បាននិយាយថា កីឡាករ របស់ ក្រុមកាំភ្លើងធំ Arsenal គឺពួកគេជាអ្នកទទួលកំហុសទាំងអស់ ក្រោយពីលោក Arsene Wenger ការចាកចេញពីក្លឹប។

Arsène Wenger
Arsène Wenger

គួរតែដឹកហើយ Arsene Wenger បានដឹកនាំកាំភ្លើងធំ Arsenal តាំងពីឆ្នាំ 1996 រហូតឆ្នាំ 2018នេះ គឺ 22 ឆ្នាំជាហើយ។ ហើយលោកបានដើចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលមុន។ ដោយកុងត្រារបស់លោកជាមួយក្លឹបនៅសល់ជាងមួយឆ្នាំទៀត។

Per Mertesacker
Per Mertesacker

ពិតណាស់ នាប៉ុន្មានរដូវកាលចុងក្រោយនេះ Wenger មានសម្ពាត់ជាខ្លាំងជាមួយអ្នកគាំត្ររបស់ Arsenal នឹងប្រធានក្លឹប ដោយសារតែលោកដឹកនាំក្លឹបនេះទទួលផងមិនល្អសោះ នឹងធ្វើឱ្យក្លឹបនេះខកខានមិនបានទៅចូលលេងនៅ ក្របខ័ណ្ឌ Champions League ជាលើកទី 1 ក្នុងរយៈពេល 21 ឆ្នាំមកនេះ។

ខណៈដែរលោក Mertesacker ដែរជាអតីតកីឡាកររបស់ក្លឹបនេះ ខណៈដែរបច្ចប្បន្នលោកជាចំនួយការរបស់ Arsenal ផងដែរនោះ លោកក៏បាននិយាយថា៖ «កីឡាកររបស់ Arsenal ពួកគេត្រូវតែជាអ្នកទទួលខុសត្រូវទាំងអសើចំពោះ Wenger ចេញពីក្លឹប។  វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា។ គាត់បានចូលបន្ទប់ប្រជុំ ហើយបានជាមួយប្រធានក្លឹប ថាលោកនឹងដើរចេញពីក្លឹបនេះនៅចុងបញ្ចប់នៃរដូវកាលនេះ។ ការចាកចេញរបស់គាត់គឺជាកំហុសរបស់ពួកយើង ពីព្រោះពួកយើងជាអ្នកធ្វើឱ្យគាត់ចាក់ចេញខ្ញុំពិតជាសោកស្ដាយណាស់សម្រាប់លោក»​ ៕

ប្រភពពី៖ Metro