លោក Cafu អតីតខ្សែការពារសញ្ជាតិប្រេស៊ីលនិងក្រុម AC Milan បានបញ្ចេញមតិលើការត្រលប់ទៅកាន់ក្លឹបចាស់វិញរបស់ Dani Alves ។

អតីតខ្សែការពារប្រេស៊ីល Cafu
អតីតខ្សែការពារប្រេស៊ីល Cafu

កីឡាករដែលឈ្នះពានរង្វាន់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ Dani Alves បានចូលរួមជាមួយក្លឹប Barça វិញភ្លាមៗបន្ទាប់ពីការតែងតាំង Xavi ជាអ្នកចាត់ការថ្មីរបស់ក្លឹប ។

Cafu បាន​បញ្ជាក់​​តាម Agencia EFE ថា៖“គាត់ (Dani) ល្អជាងខ្ញុំ។ បទពិសោធន៍របស់គាត់នឹងមានប្រយោជន៍សម្រាប់ក្លឹប។

ថ្វីបើគាត់មានអាយុ (38 ឆ្នាំក៏ដោយ) Dani បានរៀបចំរាងកាយយ៉ាងល្អ ហើយថែមទាំងមានឱកាសត្រូវបានកោះហៅឱ្យចូលរួមការប្រកួត World Cup នៅប្រទេសកាតាថែមទៀត។ វា​ពិត​ជា​ការ​ចុះ​ហត្ថលេខា​ដ៏​ល្អ​មួយ​សម្រាប់ក្រុម Barcelona”៕