អតីតខ្សែបម្រើឆ្នើម Sami Khedira បានបង្ហាញការកោតសរសើររបស់ខ្លួនទៅកាន់ខ្សែប្រយុទ្ធរបស់ Manchester United កីឡាករ Cristiano Ronaldo ហើយគាត់បានលើកឡើងថាក្នុងវ័យ ៣៦ ឆ្នាំដូចកីឡាករម្ចាស់អាវលេខ ៧ មានកីឡាករមួយចំនួនគឺបានចូលនិវត្តន៍បាត់ទៅហើយ ប៉ុន្តែសម្រាប់ CR7 វិញគឺនៅតែបង្ហាញទម្រង់លេងក្នុងកម្រិតល្អបំផុតរបស់ខ្លួនដដែល។
Sami Khedira
Sami Khedira
គួរបញ្ជាក់ថា Khedira និង Ronaldo ក៏ធ្លាប់ជាមិត្តរួមក្រុមដ៏យល់ចិត្តនឹងគ្នាផងដែរ ដោយកាលនោះអតីតខ្សែបម្រើវ័យវ័យ ៣៤ ឆ្នាំបានស្នាក់នៅទឹកដី Bernabeu រយៈពេល ៥ ឆ្នាំ ចន្លោះពីឆ្នាំ ២០១០ ដល់ ២០១៥ មុនផ្លាស់ទៅចូលរួមក្រុម Juventus ខណៈបច្ចុប្បន្នបុរសសញ្ជាតិ អាល្លឺម៉ង់បានចូលនិវត្តន៍ពីវិស័យបាល់ទាត់ហើយ។
Khedira បានលើកឡើងយ៉ាងដូច្នេះថា៖ “ពួកយើងមិនអាចភ្លេចទេ ថាបច្ចុប្បន្នគាត់មានវ័យ ៣៦ ឆ្នាំទៅហើយ ហើយមានកីឡាករមួយចំនួននៅក្នុងអាយុដំណាលគ្នានេះក៏បានចូលនិវត្តន៍ហើយដែរ។ សម្រាប់គាត់វិញ គាត់នៅតែបង្ហាញទម្រង់លេងក្នុងកម្រិតល្អបំផុតរបស់ខ្លួនទាំងឱ្យក្រុម Man UTD និង ជម្រើសជាតិ ព័រទុយកាល់។ បើអ្នកស្គាល់គាត់ច្បាស់ អ្នកនឹងដឹងថាគាត់ជាមនុស្សម្នាក់ដែលមិនងាយបោះបង់ហើយអ្នកនឹងតែងតែនឹកឃើញដល់គាត់ជានិច្ច”៕