អតីតខ្សែបម្រើរបស់ក្រុម Arsenal គឺកីឡាករសញ្ជាតិឆែកលោក Tomas Rosicky បានបញ្ចប់អាជីពជាកីឡាករអាជីពរបស់ខ្លួនកាលពីថ្ងៃពុធ ក្រោយពីធ្វើឱ្យគាត់នៅក្រៅទីលានដោយសារតែរបួសជាច្រើនឆ្នាំ ។

photo of Tomas Rosicky
Tomas Rosicky Former Arsenal

Rosicky វ័យ 37 ឆ្នាំបានត្រលប់ទៅ Sparta Prague ជាកន្លែងដែលគាត់បានចាប់ផ្តើមអាជីពរបស់គាត់ មុនពេលផ្លាស់ទៅ Borussia Dortmund នៅឆ្នាំ 2001 និងទៅ Arsenal ក្នុងឆ្នាំ 2006 ដែលគាត់បានលេងអស់រយៈពេលមួយទសវត្សរ៍ និងបាន 246 ប្រកួត​ប៉ុណ្ណោះក្នុងរយៈពេល 10​ឆ្នាំដោយ​អវត្តមាន​ភាគច្រើនគឺ​ដោយសាររបួសសរសៃពួរ និង​កែងជើង​។ គាត់បានត្រលប់ទៅអតីតក្លឹបរបស់គាត់ Sparta Prague ក្នុងឆ្នាំ 2016 និងបានបង្ហាញខ្លួន 12 ដងសម្រាប់ក្រុម។

photo of Tomas Rosicky
Tomas Rosicky Former Arsenal

អាជីពរបស់គាត់ត្រូវបានញាំញីជាញឹកញាប់ដោយការរងរបួស ហើយគាត់បានកំណត់រយៈពេលលេងរបស់គាត់ ជាពិសេសនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ Rosicky បាននិយាយថា “បន្ទាប់ពីការពិចារណាយ៉ាងប្រុងប្រយ័ត្ន ខ្ញុំបានដឹងថាខ្ញុំមិនអាចរៀបចំខ្លួនបានពេញលេញសម្រាប់ធ្វើជាកីឡាករបាល់ទាត់អាជីពទៀតបានទេ ។ ខ្ញុំ​សុំ​ធ្វើ​ការ​អរគុណ​ Sparta ដែល​បាន​បណ្ដុះ​បណ្ដាល​រូប​ខ្ញុំ ហើយ​ធ្វើ​ជា​ជំហាន​ដំបូង​ដ៏​សំខាន់​សម្រាប់​អាជីព​បាល់ទាត់​របស់​ខ្ញុំ និង​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ការ​និយាយ​ពាក្យ​ថា លា​ហើយ នៅ​កន្លែង​ដែល​ខ្ញុំ​ស្រលាញ់​បំផុត” ។

ប្រភពពី៖ egypttoday