Diego Gama de Oliveira
អតីតខ្សែប្រយុទ្ធណាហ្គាវើលដ៍ Diego Gama de Oliveira

អតីតសមាជិកណាហ្គាវើលដ៍ Diego Gama de Oliveira កំពុងប្រកបអាជីពនៅលីគកំពូលម៉ាកាវ ជាមួយក្លិប Ka I Macau ដែលជាក្លិបខ្លាំងមួយនៅទីនោះ។

ខ្សែប្រយុទ្ធជនជាតិប្រេស៊ីលវ័យ៣៥ឆ្នាំរូបនេះបានធ្វើដំណើរមកប្រទេសកម្ពុជារយៈពេលខ្លី ហើយបានចូលរួមទស្សនាការប្រកួតរបស់ក្លិបចាស់ខ្លួនដែលលត់ វេស្ទើនភ្នំពេញ ដល់ទៅ១០-១ ក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគយប់ថ្ងៃអាទិត្យទី១៧ខែមិថុនាឆ្នាំ២០១៨។
Diego បានប្រាប់ក្រុមការងារគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជានៅពហុកីឡដ្ឋានជាតិថាគេពាក់អាវលេខ២៥នៅក្លិប Ka I Macau ជាក្លិបធ្លាប់ឈ្នះជើងឯកច្រើនសម័យនៅលីគកំពូលម៉ាកាវ។
Diego បានចូលរួមណាហ្គាវើលដ៍ក្នុងរដូវកាល២០១៧ ចូលលេង១៤លើកនិងស៊ុតចូល៩គ្រាប់។
គួរដឹងដែរថា Diego បានមកប្រឡូងអាជីពនៅអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ២០១១ដោយលេងឱ្យក្លិបសិង្ហបុរី Hougang United ដល់ឆ្នាំ២០១៤ មុនទៅលេងឱ្យក្លិបឥណ្ឌូណេស៊ី Pusamania Borneo FC និង Gresik United៕
Diego Gama de Oliveira
អតីតខ្សែប្រយុទ្ធណាហ្គាវើលដ៍ Diego Gama de Oliveira
photo of Diego Gama de Oliveira
អតីតខ្សែប្រយុទ្ធណាហ្គាវើលដ៍ Diego Gama de Oliveira
អត្ថបទ៖ CNCC