អតីតគ្រូបង្វឹក Barcelona លោក Luis Enrique បានក្លាយជាបេក្ខជននាំមុខគេក្នុងការក្លាយជាអ្នកចាត់ការទូទៅរបស់ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈលោក Antonio Conte រំពឹងថានឹងចាកចេញ ទោះបីជាលោកនៅតែអាចបន្តកុងត្រារយៈពេលមួយឆ្នាំទៀតជាមួយក្លឹបក៏ដោយ ។

photo of Luis Enrique
Luis Enrique Former of Barcelona

បើយោងតាមសេចក្តីរាយការណ៍ បានអោយដឹងថា  នោះក៏ដោយសារតែ មានបញ្ហាមួយចំនួន ដែល Conte បានជួបប្រទះ។  គឺបញ្ហាជម្លោះជាមួយនឹងកីឡាករ Diego Costa  និងថែមទាំងបានលក់ខ្សែបម្រើ Matic ទៅកាន់ក្លឹបបិសាចក្រហម Manchester United ទៀតផង។

photo of Antonio Conte
Antonio Conte of Chelsea

ទោះបីជាយ៉ាងណាក៏ដោយភាពមាំមួនរបស់ Enrique មានន័យថា គាត់គឺជាជម្រើសដ៏ល្អប្រសើរជាងលោក Massimiliano Allegri និង Diego Simeone ដែលគេតែងតែសរសើរក្នុងការជំនួសលោក Conte ប៉ុន្តែពួកគេនៅសល់កុងត្រា 2 ឆ្នាំទៀតជាមួយនិងក្លឹបរបស់ពួកគេ ។

ប្រភពពី៖ fcnaija