photo of Everton FC
Everton FC

Everton នៅមិនទាន់មានអ្នកចាត់ការណាម្នាក់នៅឡើយបន្ទាប់ពីការបណ្តេញ Ronald Koeman ដោយមានឈ្មោះជាច្រើនដែល Everton បានទំនាក់ទំនងទៅប៉ុន្តែមានអតីតកីឡាកររបស់ក្រុមតោខៀវ Chelsea មួយរូបបានឈានមុខគេ។

បុរសនោះគឺជាគ្រូបង្វឹករបស់ហុល្លង់ Guus Hiddink ដែលមានបទពិសោធគ្រប់គ្រងលើមូលដ្ឋានបណ្តោះអាសន្នមួយសម្រាប់ក្រុម Chelsea កាលពីមុន។

ក្រុម London បានជួលអតីតគ្រូបង្វឹក Hiddink ធ្វើជាគ្រូបង្វឹកបណ្ដោះអាសន្ននៅក្នុងឆ្នាំ 2015 បន្ទាប់ពីលោក Jose Mourinho ត្រូវបានគេបណ្តេញចេញ។

ក្លឹប​ដែល​មាន​មហាសេដ្ឋី​ជា​ជនជាតិ​អង់គ្លេស​កំពុង​ព្យាយាម​ទាក់ទង​លោក​ Hiddink​ មក​ស្រោចស្រង់​ក្រុម​ឡើង​វិញ​ពិសេស​គេច​ចេញ​ពី​តំបន់​ត្រូវ​គេ​កាត់​ចោល​នៅ Premier League។ កន្លង​មក​ Everton ក៏​បាន​ទាក់ទង​អ្នក​ចាត់ការ​ល្បី​ៗ​មួយ​ចំនួន​មក​ដឹកនាំ​ដែរ​ដូច​ជា Sean Dyche, Nuno Espirito Santo និង​ Sam Allardyce ប៉ុន្តែ​ក្រោយ​មក​ក៏​ស្ងាត់​ទៅ​វិញ៕

photo Guus hiddink
Guus hiddink coach Ex-Chelsea

ប្រភពពី៖ 101 great goals