អតីតគ្រូបង្វឹក Liverpool លោក Klopp មកដឹកនាំក្លឹបនេះចំពេលក្លឹបចាយលុយ
អតីតគ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Rafael Benitez លើកឡើងថាអ្នកចាត់ការហង្សក្រហមបច្ចុប្បន្ន Jurgen Klopp មានសំណាងជាងលោក ព្រោះកាលលោកនៅ Anfield លោកត្រូវលក់កីឡាករចេញសិនមុននឹងអាចទិញកីឡាករថ្មីចូល តែលោក Klopp វិញទិញបានកីឡាករមិនចាំបាច់លក់ដូចលោកទេ។

ពិតណាស់លោក Benitez បានដឹកនាំ Liverpool ពីឆ្នាំ2004ដល់ឆ្នាំ2010 ក្រោមសម័យគ្រប់គ្រងរបស់ម្ចាស់ក្លឹបចាស់ George Gillett និងលោក Tom Hicks។ លោកបានដឹកនាំ Liverpool ឈ្នះពាន Champions League ឆ្នាំ2005 និងឡើងផ្ដាច់ព្រ័ត្រពាននេះម្ដងទៀតក្នុងឆ្នាំ2007 ហើយព្រមទាំងរងជើងឯក Premier League ឆ្នាំ2009 មុនត្រូវបានបណ្ដេញចេញក្នុងឆ្នាំ2010 មួយរយៈខ្លីមុនពេលម្ចាស់ក្លឹបថ្មី John W. Henry ចូលកាន់កាប់ក្លិបមកទល់បច្ចុប្បន្ន។

លោក Benitez បាននិយាយថាលោក Klopp មានសំណាងណាស់ ដែលមកដឹកនាំក្រុម ចំពេលក្លឹបចាយលុយមិនស្ដាយ។គ្រាដែលលោកដឹកនាំក្រុមនេះ ពិតជាមិនងាយស្រួលដូចបច្ចុប្បន្នទេ។ ដោយជំនាន់លោកដឹកនាំ បើសិនជាចង់ទិញកីឡាករណាម្នាក់ នោះត្រូវលក់កីឡាករដទៃវិញសិន ទើបអាចទិញថ្មីចូលបាន។ កត្តា នេះបានធ្វើឱ្យក្រុមទាំងមូលមិនអាចខ្លាំងគ្រប់តំបន់បានទេ ព្រោះត្រូវលក់កីឡាករល្អណាម្នាក់ ទើបមានប្រាក់អាចទិញកីឡាករថ្មីល្អមកជំនួសបាន៕
ប្រភព៖ DailyMail