អតីតគ្រូបង្វឹកក្រុមហង្សក្រហម Liverpool លោក Rafael Benitez បាននិយាយថា Liverpool បច្ចុប្បន្នមានសមត្ថភាពល្អប្រសើរជាងកាលលោកនៅដឹកនាំអំឡុងឆ្នាំ2005 ដែល​បានឈ្នះជើងឯក UEFA Champions League។

photo of លោក Rafael Benitez អតីតគ្រូបង្វឹករបស់ក្រុម Liverpool កាលឆ្នាំ 2004​ដល់ 2010
លោក Rafael Benitez អតីតគ្រូបង្វឹករបស់ក្រុម Liverpool កាលឆ្នាំ 2004​ដល់ 2010

ពិតណាស់ Liverpool នឹងត្រូវប្រកួតជាមួយ Real Madrid វគ្គផ្តាច់ព្រ័ត្រដើម្បីដណ្ដើមជើងឯកពានអ៊ឺរ៉ុប UEFA Champions League 2017/18 នៅនៅថ្ងៃសៅរ៍ ទី26 ឧសភា ខាងមុខនេះ។ ខណៈដែលកាលពីឆ្នាំ 2005 ក្រោមការដឹកនាំរបស់លោក Rafael Benitez ពិតជាពិបាកយកឈ្នះ AC Milan មែនទែនគឺឈ្នះដោយសារបាល់ប៉េណាល់ទីនៅវគ្គផ្ដាច់ព្រ័ត្រនាឆ្នាំនោះ។

គួរដឹងដែរថា លោក Rafael Benitez បានដឹកនាំ Liverpool ពីឆ្នាំ 2004ដល់2010 លោកបាននិយាយថា៖ «ហង្សក្រហមកាលនោះមាន Steven Gerrard , Xabi Alonso នឹង Dietmar Hamann ដោយបច្ចុប្បន្នក្រោមកាដឹកនាំរបស់លោក Jurgen Klopp គឺមាន Mohamed Salah , Roberto Firmino និង Sadio Mane ពួកគេស៊ុតតែខ្លាំងៗនឹងលិចផ្លោរបំផុតនារដូវកាលនេះ»​ ៕

ប្រភពពី៖ BBC