លោក Luis Campos អតីត​ជំនួយ​ការ​របស់​លោក Jose Mourinho ជឿថា អតីត​គ្រូបង្វឹក​ក្រុម Man Utd​ទំនង​ជា​វិលត្រឡប់​មក​ដឹកនាំ​ក្រុម Real Madrid ។

photo of Luis Campos
លោក Luis Campos អតីត​ជំនួយ​ការ​របស់​លោក Jose Mourinho

គ្រូបង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​គ្មាន​ការ​ងារធ្វើ​ ចាប់តាមងពី​ត្រូវ​ក្លឹប​ Man Utd​បណ្តេញ​ចេញ​កាលពីខែធ្នូ​ឆ្នាំ​២០១៨មក​ ប៉ុន្តែលោក Campos អះអាងថា វាមិនយូរប៉ុន្មានទេ មុន​ពេល​លោក Mourinho វិលត្រឡប់​មក​កាន់​ទឹកដី Bernabeu។

photo of Jose Mourinho
លោក Jose Mourinho

លោក Camposនិយាយថា “​ Real Madrid គឺជារឿង​ល្អ។ នៅពេល​យើង​បញ្ចូលចំណុច​ទាំងពីរ​នេះ​ជាមួយ​គ្នា នោះនឹង​នាំមក​លទ្ធផល​ល្អ”​។

លោក Campos ទទួល​ស្គាល់ផងដែរថា ខ្សែប្រយុទ្ធ KylianMbappeរបស់​ក្លឹប Paris Saint Germainនឹង​តាម​លោក​មក​លេងនៅ​អេស្ប៉ាញ។

photo of real madrid
real madrid

លោក Campos បាន​និយាយថា “​ខ្ញុំគិត​ថា Mbappe នឹង​មក​លេងនៅ​​ក្លឹប Real Madrid ។ ប្រសិនបើ​គាត់ចង់​ក្លាយ​ជាកីឡាករ​ល្អបំផុតក្នុងពិភពលោក។ គាត់ត្រូវ​តែមក​លេងនៅ​ក្លឹប Real Madrid ។ គេចមិនផុតទេថា អ្នក​ទាំង​ពីរនឹង​ជួប​គ្នា​”៕