អតីតប្រធានក្រុមអង់គ្លេសនិងប្រធានក្រុម Chelsea លោក John Terry បានប្រកាសចូលនិវត្តន៍ ពីអាជីពកីឡាករបាល់ទាត់ហើយ បន្ទាប់ពីចម្ងាយពេល 23ឆ្នាំធ្វើការក្នុងអាជីពមួយនេះ។

John Terry បានប្រកាសចូលនិវត្តន៍ ពីអាជីពកីឡាករបាល់ទាត់
John Terry បានប្រកាសចូលនិវត្តន៍ ពីអាជីពកីឡាករបាល់ទាត់

John Terry បានចាកចេញពី Chelsea ទៅលេងឱ្យ Aston Villa កាលពីរដូវក្ដៅមុន ក្រោយពេកចម្ងាយពេលនៅជាមួយក្លឹបនេះ ជាង 20ឆ្នាំជាង។ ខណៈដែរមានក្លឹបនៅ Premier League ជាច្រើនទាក់ទង់គាត់តែគាត់មិនលេងឱ្យគូរប្រជែងជាមួយក្លឹបចាស់របស់លោកឡើយ។

Terry បានចំណាយពេលរដូវកាល 2017-18 នៅលើទឹកដី Aston Villa និងការប្រកួតចុងក្រោយរបស់លោកក្នុងនាមជាអាជីព នៅពេល Aston Villa ចាញ់ Fulham 1ទល់នឹង0 ក្នុងប្រកួតចាញ់ធ្លាក់មកលេងនៅលីគទី2 របស់អង់គ្លេស ឈ្នះឡើងទៅលេងលីគកំពូលរបស់អង់គ្លេស់ កាលពីឧសភា។

នៅពេលកិច្ចសន្យារបស់លោកជាមួយ Aston Villa ផុតកំណត់ លោកប្រុងផ្លាស់ទៅលេងនៅប្រទេស​រុស្ស៊ីដែរជាមួយក្លឹប Spartak Moscow ប៉ុន្តែគ្រួសាររបស់លោកមិនឱ្យគាត់ទៅ ដូច្នេះលោកសម្រេងចិត្តចូលនិវត្តន៍ ពីកីឡាករបាល់ទាត់៕

ប្រភពពី៖ BBC