អតីតប្រធានក្លឹប Real Madrid លោក Ramon Calderon បានរិះគន់ចំៗការសម្រេចចិត្តរបស់ប្រធានក្លឹបបច្ចុប្បន្នលោក Florentino Perez ក្នុងការ Cristiano Ronaldo ទៅកាន់ក្លឹប Juventus ថាការលក់ខ្សែប្រយុទ្ធរូបនេះគឺជាគឺជាកំហុសដ៏ធំក្នុងប្រវត្តិសាស្ត្របាល់ទាត់។

Cristiano Ronaldo
Cristiano Ronaldo

ពិតណាស់ Ronaldo បានចរចារគ្នាជាមួយម្ចាស់ជើងឯក Serie A កាលពីថ្ងៃអាទិត្យមុន នឹងបានយល់ព្រមចុះកិច្ចសន្យាទិញខ្សែប្រយុទ្ធសញ្ចាតិព័រទុយហ្គាល់រូបនេះ ក្នុងតម្លៃ 112លានអឺរ៉ូនៅថ្ងៃអង្គារ។

លោក Calderon បានក្លាយជាប្រធានក្លឹបយក្សអេស្ប៉ាញ Real Madrid នៅឆ្នាំ 2006 ហើយលោកក៏បានបញ្ចុះបញ្ចូលនឹងលួងលោម Ronaldo ទិញគេបានឆ្នាំ 2009 ពីក្លឹប Manchester United  ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាថ្លៃជាងគេក្នុងពិភពលោកកាលនោះ។

ខណៈដែលលោកក៏បានរិះគន់ចំៗប្រធានក្លឹបបច្ចុប្បន្នលោក Florentino Perez ដោយថា លោកពិបាកណាស់ទម្រាម់ទិញបាន Cristiano Ronaldo លោកក៏បន្តទៀតថា៖ ខ្ញុំប្រឹងប្រែងបញ្ចុះបញ្ចូលនឹងលួងលោមគេខ្លាំងណាស់ទម្រាម់គេដាច់ចិត្តផ្លាស់មកទីនេះ កាលនោះក្រុម Manchester United មិនចង់លក់គាត់ទេណាមួយខ្ញុំហានអោយតម្លៃខ្លួនគាត់ថ្លៃជាងគេផងទើបពួកគេសម្រេចចិត្តលក់ ហើយឥឡូវនេះពួកគេលក់គាត់បាត់ត្រឹម 100លានអឺរ៉ូ។ ការលក់ Cristiano មិនមែនជាដំណឹងល្អទេ មិនថា  100លានអឺរ៉ូ 1ពាន់លានអឺរ៉ូ ការលក់នេះនឹងធ្វើអោយអ្នកគាំទ្ររបស់យើងបំបាក់ទឹកចិត្ត នឹងគ្មានអារម្មណ៍គាំទ្រក្រុមរបស់យើងទៀតទេ។ មិនមានកីឡាករណាមានសម្មតភាពដូចគាត់ទេ វាគឺជាកំហុសដ៏ធំក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប Real Madrid ៕

ប្រភពពី៖ Goal