អតីតប្រធានសមាគមកីឡាបាល់ទាត់របស់ប្រេស៊ីលលោក Jose Maria Marin នឹងត្រូវជាប់គុករយៈពេល 4ឆ្នាំដោយគេសើបអង្គេតឃើញថា លោកមានអំពើពុលរលួយ។

José Maria Marin
José Maria Marin

លោក Jose Maria Marin អាយុ 86 ឆ្នាំជាមន្ត្រីម្នាក់ ក្នុងចំណោមមន្ត្រីរបស់ FIFA ប្រាំពីរនាក់ដែលត្រូវបានចាប់ខ្លួន នៅសណ្ឋាគារមួយក្នុងទីក្រុង Zurich ក្នុងខែឧសភាឆ្នាំ 2015 ។ គាត់ត្រូវបានគេផ្តន្ទាទោសពីបទទទួលសំណូក ពីក្រុមហ៊ុនទីផ្សារកីឡាជាថ្នូរនឹងកិច្ចសន្យាក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ដូចជា Copa America ជាដើម។ Marin ត្រូវពិន័យជាប្រាក់ 1,2 លានដុល្លារ (920.000 ផោន) ហើយត្រូវបានបញ្ជាឱ្យបង់ប្រាក់ 3.34 លានដុល្លារបន្ថែមទៀតលើករណីនេះ។

FIFA កោះហៅលោកមកកាត់ទោះ
FIFA កោះហៅលោកមកកាត់ទោះ

គាត់ត្រូវបានផ្តន្ទាទោសនៅតុលាការសហព័ន្ធ Brooklyn ទីក្រុងញូវយ៉កដោយចៅក្រម Pamela Chen នៃសហរដ្ឋអាមេរិច។ ហើយគាត់គឺជាមន្រ្តីទីមួយដែលត្រូវបានគេកាត់ទោសនៃការស៊ើបអង្កេតរបស់អាមេរិកលើអំពើពុករលួយនៅឯ FIFA។

លោក José Maria Marin​ នៅតុលាការកាត់ក្ដី
លោក José Maria Marin​ នៅតុលាការកាត់ក្ដី

អតីតអភិបាលក្រុសៅប៉ូឡូរូបនេះ ត្រូវបានគេរកឃើញថាមានទោសពីបទចោទប្រកាន់ប្រាំមួយក្នុងចំណោមប្រាំពីរករណី ប្រឆាំងនឹងរូបលោកទាក់ទងនឹងការលាងលុយកខ្វក់និងការបោកប្រាស់លួចបន្លំ។រូបគេត្រូវបានកាត់ទោសរួមជាមួយកីឡាករ Juan Ángel Napout ដែរជាគ្រូបង្វឹកបាល់ទាត់ណៅអាមេរិកខាងត្បូងក្លឹប Conmebol ៕

ប្រភពពី៖ BBC