photo of Gilberto Silva
អតីតវិរបុរស Arsenal លោក Gilberto Silva បានមកដល់ទីក្រុងភ្នំពេញហើយកាលពីម្សិលមិញ

លោក Gilberto Silva ត្រូវបានគេស្គាល់ថា ជាកីឡាករដែលមានជំនាញពិសេស ពោលគឺអាចលេង បាន២តំបន់ គឺខែ្សការពារ និងខែ្សបម្រើ ហើយរូបគេក៏បានក្លាយជាមនុស្សដ៏សំខាន់ក្នុងការជួយក្រុមជម្រើសជាតិ ប្រេស៊ីល ឲ្យលើកពានរង្វាន់ពិភពលោក កាលពីឆ្នាំ២០០២ និងបង្កើតប្រវត្ដិសាស្រ្ដឲ្យក្រុមកាំភ្លើងធំ Arsenal ដោយជួយក្រុមលើកពានរង្វាន់មាសផងដែរ ។

Gilberto Silva បានមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង 9៖30 នាទី យប់ថ្ងៃទី 6 ខែកញ្ញា ដែលមានការទទួលយ៉ាងកក់ក្តៅពីសំណាក់ Fan Arsenal ប្រចាំស្រុកខ្មែរ ជាច្រើននាក់ ជាពិសេសតំណាងក្រុម ហ៊ុនស្រាបៀរ GANZBERG ផងដែរ ។

យោងតាមការចុះផ្សាយយ៉ាងព្រោងព្រាតពីពត៌មានច្បាស់ការកន្លងមក រូបលោក Gilberto Silva មកភ្នំពេញក្នុងគោលបំណងចុះកិច្ចព្រមព្រៀង ក្លាយជាដៃគូផ្លូវការ ជាមួយក្រុមហ៊ុនស្រាបៀរ GANZBERG ថ្ងៃទី 07 កញ្ញា 2019 នេះក្នុងព្រឹត្តិការណ៍ GANZBERG Uber Night World Class Party នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។