អ្នកចាត់ការក្លឹប New York City FC លោក Patrick Viera បានចេញទៅដឹកនាំ​ក្លឹប OGC Nice នៃក្របខណ្ឌ French Ligue 1 របស់បារាំង។

photo of Patrick Vieira
Patrick Vieira of Nice

អតីតប្រធានក្រុម Arsenal ខាងលើបានចូលដឹកនាំក្លិបនៅក្របខណ្ឌ American Major League Soccer កាលឆ្នាំ2016 និង បានចូលកាន់តំណែងជំនួសលោក Lucien Favre នៅ Nice ។ ខណៈដែលគាត់បានលាលែងពីតំណែងជាគ្រូបង្វឹករបស់ក្លឹប New York City ក្របខ័ណ្ឌ MLS កាលពីថ្ងៃអាទិត្យ។ ពេលនេះបាយការណ៏នៅប្រទេសបារាំងបានលើកឡើងថាលោកបានយល់ព្រមកិច្ចសន្យារយៈពេល 3 ឆ្នាំជាមួយ Nice របស់បារាំង។

ពិតណាស់អតីតកីឡាករក្រុម Arsenal, Juventus និង Inter Milan រូបនេះបានត្រលប់ទៅប្រទេសបារាំងវិញ។ ក្រោយពីប្រកបអាជីព 23ឆ្នាំនៅក្រៅប្រទេសក្នុងនាមជាកីឡាករនិងជាអ្នកគ្រប់គ្រងម្នាក់។ គាត់ក៏បានបង្ហាញខ្លួនជាមួយជម្រើសជាតិបារាំងបាន 107ដង់នឹងឈ្នះពាន World Cup 1998 និងពាន Euro ជាមួយប្រទេសរបស់គាត់ក្រោយពីឈ្នះពាន World Cup បានពីឆ្នាំ ៕

ប្រភពពី៖ espn