យ៉ោងតាមរបាយការណ៍បានឱ្យដឹងថា ក្លឹបយក្សអេស្ប៉ាញ Real Madrid បានទាក់ទងជាមួយអតីតអ្នកចាត់ការក្រុមតោខៀវ Chelsea លោក Antonio Conte រឿងមកជំនួសដំណែងលោក Julen Lopetegui ក្រោយពីប៉ុន្មានប្រកួតចុងក្រោយលោកដឹកនាំក្លឹបបានល្អសោះ។

អតីតអ្នកចាត់ការ Chelsea លោក Conte កំពុងតែទាក់ទងប្រធានក្លឹប Real
អតីតអ្នកចាត់ការ Chelsea លោក Conte កំពុងតែទាក់ទងប្រធានក្លឹប Real

គួរតែដឹងហើយ4 ប្រកួតចុងក្រោយនេះ Julen Lopetegui ដឹកនាំមិនល្អសោះដោចាញ់ 3ស្មើ1 អ្វីដែរមិនគួរឱ្យចាញ់នោះគឺចាញ់ Sevilla 3ទល់នឹង0 ក្នុងលីគកំពូលរបស់អេស្ប៉ាញ La Liga។ លោក Lopetegui នៅសល់ពីរសប្តាហ៍ជាមួយក្លឹបមួយនេះ។

ដោយសប្តាហ៍ទីមួយបើកទ្វារផ្ទះទទួល Levante នៅ La Liga សប្តាហ៍ទីពីរគឺបើកទ្វារផ្ទះដដែលរង់ចាំទទួលក្រុម Viktoria Plzen ដែរមកពីឆេក ក្នុងពានរង្វាន់ Champions League មុនពេលការធ្វើតេស្ត Clasico នៅ Camp Nou។ ប្រសិនជាគាត់ដឹកនាំក្រុមមិនល្អទៀតនោះក្លឹបប្រហែលបណ្ដេញគាត់ចេញហើយ។ ខណៈលោក Conte ដែលបានឈ្នះពានរង្វាន់លីកនៅក្នុងប្រទេសអ៊ីតាលីនិងប្រទេសអង់គ្លេស នឹងមកជំនួសគាត់មុនសម្រាកអន្ដរជាតិខែវិច្ឆិកាខាងមុខនេះ៕

ប្រភព៖ Metro