អតីតអ្នកចាំទីរបស់ក្រុម Real Madrid កីឡាករ Iker Casillas បាននិយាយថា លោកនឹងមិនដាក់ Ronaldo ប្ដូរយក Neymar នោះទេ ទោះជា Ronaldo មានវ័យ33 ឆ្នាំក៏ដោយ។

photo of Cristiano Ronaldo នឹង Iker Casillas
Cristiano Ronaldo នឹង Iker Casillas

ពិតណាស់ Casillas ធ្វើជាអ្នកចាំទីឱ្យ Real Madrid តាងពីនៅកុមារភាព 1990 ដល់ឆ្នាំ 2015 ដែលសព្វថៃ្ងកំពុងប្រកបអាជីពនៅក្លឹប Porto ។ ពិតណាស់ទោះបីជួយ Real ឱ្យ​លើក​ Champions League 3​រដូវ​កាល​ជាប់​គ្នាក៏ដោយ តែ​ពេលវេលា​សម្រាប់កីឡាករសញ្ចាតិព័រទុយហ្គាល់រូបនេះនៅ Santiago Bernabeu កំពុងតែ​ស្រពិចស្រពិលក្រោយពីលោក បាននិយាយពាក្យប៉ុន្មានម៉ាត់ទៅអ្នកគាំទ្រ ពេលក្រុម Real Madrid បារព្វពិធីលើកពានទី 3 Champions League ជាប់ៗគ្នា។ ខណៈដែលឥឡូវនេះមានពាក្យចរចារាមថា Real Madrid នឹងនាំយក Neymar ឱ្យបានទោះបីជាត្រូវដូរ Ronaldo ក៏ដោយ។

photo of Neymar នឹង​​ Cristiano Ronaldo
Neymar នឹង​​ Cristiano Ronaldo

ឮដូច្នេះ អតីតអ្នកចាំទីរបស់ក្រុម Real Madrid កីឡាករ Iker Casillas បាននិយាយថា៖ «សម្រាប់គុំនិតខ្ញុំគឺមិនយក Ronaldo ប្ដូរយក Neymar បានទេ? គឺទេ! គេមិនអាចដោះដូរសម្រាប់កីឡាករដ៏ទៃទេព្រោះគាត់ជាកីឡាករដែលល្អនៅក្នុងពិភពលោក។ ខ្ញុំមិនយល់ពីការដោះដូរនោះទេ ប៉ុន្តែខ្ញុំយល់ថាគ្រប់គ្នាចង់លេងឱ្យក្លឹប Real Madrid ណាស់» ៕

ប្រភពពី៖ Goal