អតីត​ខ្សែបម្រើ​ក្លឹប Arsenal លោក Ray Parlourបាន​រិះគន់គ្រូបង្វឹក​ក្រុម Arsenal ​លោក Unai Emery ដោយសារតែ​ខកខាន​មិនបាន​ជួយ​ឲ្យក្រុម​នេះឈានទៅមុខ បន្ទាប់ពី​ការ​ដឹកនាំ​រយៈ​ពេល​២២​ឆ្នាំ​របស់​លោក Arsene Wenger បាន​បញ្ចប់។

photo of Ray Parlour
លោក Ray Parlour

Ray ជឿថា លទ្ធផល​ក្រៅពីការបញ្ចប់ក្នុងក្រុមកំពូល​ទាំងបួនមាន​ន័យថា ជាបរាជ័យសម្រាប់ក្រុម Arsenal ដែលបច្ចុប្បន្ន​ឈរនៅលេខរៀងទី​៥នៅក្របខណ្ឌ PL ។

photo of Arsenal
Arsenal
ក្រុម Arsenal រងការរិះគន់ខា្លង បន្ទាប់ពីចាញ់​ក្រុម Sheffield United ១-០កាលពីថ្ងៃច័ន្ទ ដែល​បាន​បញ្ចប់ស្ថិតិមិនដែលចាញ់របស់ពួកគេ​៨ប្រកួត​ជាប់គ្នា។លោក Ray បាន​និយាយថា “ទេ គ្មានអ្វីប្រសើរទេ ប៉ុន្តែ​នៅមានឱកាស។ប្រសិនបើពួកគេឡើងមកឈរនៅលេខរៀងទី​៤ វាគឺជារដូវកាលដ៏ល្អ។ បាល់ទាត់នៅក្របខណ្ឌ​ CL គឺជារឿងសំខាន់​សម្រាប់​ Arsenal ដែលត្រូវ​បោះជំហានទៅមុខ”។
photo of Unai Emery
Unai Emery

លោក Ray បន្តថា “ប្រសិនបើ​ពួកគេ​ឡើងមក​ឈរនៅលេខរៀងទី​៥និង​៦​នៅឆ្នាំនេះ មាន​ន័យថា ពួកគេបរាជ័យជាថ្មីទៀត។ ពីព្រោះពួកគេ​ឈាន​ចូលទីផ្សារទិញដូរ​កីឡាករ ហើយ​ខ្ញុំគិត​ថា គ្រប់គ្នា​មាន​ការសប្បាយចិត្ត​ខ្លាំង​អំពី​ការ​ផ្ទេរកីឡាករ​ថ្មី”។

បន្ទាប់ពីបរាជ័យកាលពីថ្ងៃច័ន្ទ លោក Emeryសារភាពថា លោកមាន​ការឈឺចាប់​ ដោយសារការរិះគន់​ដែល​សំដៅមកលើរូបលោកនិងកីឡាករ​របស់លោក៕