photo of Ryan Giggs
លោក Ryan Giggs មកដល់កម្ពុជាកាលពីយប់មិញ​

​អតីត​តារាបាល់ទាត់ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United ដែលបច្ចុប្បន្នជា​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​វែ​លលោក Ryan Giggs បានមកដល់​ទឹកដីកម្ពុជាហើយ កាលពីយប់មិញ​នេះ​វេលា​ម៉ោង៨:៣០​នាទី​យប់​។

Giggs នឹង​ស្នាក់នៅ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​៩ ដល់​ទី​១១ ខែ​មីនា ឆ្នាំ​២០១៨​ នេះ​នៅ​សណ្ឋា គារសូហ្វីតែល។​ ​បុរស​ដែល​ធ្លាប់​ធ្វើជា​គ្រូ​បង្វឹក​បណ្ដោះអាសន្ន​ក្នុង​ក្រុម Manchester United មុន​ពេលលោក Jose Mourinho មកដល់រូប​នេះ​នឹង​ចូល​រួម​សកម្មភាព​ជាច្រើនអំឡុង​ពេល​នៅ​កម្ពុជា​នេះ ហើយ​នឹង​មាន​វត្តមាន​នៅ​ប្រកួត Tiger Street Football Festival 2018 វគ្គ​ផ្ដាច់ ព្រ័ត្រ​ផង​ដែរ​។

គួររំលឹកថា បុរស​វ័យ​៤៤​ឆ្នាំ​រូប​នេះ​ជា brand ambassador ​របស់​ក្រុមហ៊ុន Tiger ​ហើយ​បច្ចុប្បន្ន​ក្រោយ​ពី​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ជាមួយ​ក្រុម​បិសាច​ក្រហម លោក​បាន​កាន់​តំណែង​ជា​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​វែល​។ Ryan Giggs ក្នុង​អាជីពជា​កីឡាករបាល់ទាត់ គឺ​លេង​ឱ្យតែ Manchester United មួយ​គត់ ពីឆ្នាំ១៩៩០-២០១៤) ហើយបុរសវ័យ៤៤ឆ្នាំដែលជាអតីតយុវជនក្លិបមេឃ ខៀវ Manchester City រូបនេះបង្ហាញខ្លួន​បាន​៦៧២​ប្រកួត ស៊ុតបញ្ចូលទី​បាន ១១៤​គ្រាប់ ឈ្នះ​ពានរង្វាន់មួយចំនួនធំ​ រួមមាន ៖ English Premier League ១៣ដង, UEFA Champions League ២ដង, UEFA Super Cup ម្តង, FIFA Club World Cup ម្តង និងបូករួមទាំងពានផ្សេងៗ មួយចំនួនទៀតផង៕

Ryan Giggs
លោក Ryan Giggs មកដល់កម្ពុជាកាលពីយប់មិញ​