ក្លឹប​ Burnley បាន​ធ្វើ​ការ​ប្រកាស​តែង​តាំង​លោក​ Vincent Kompany ដែល​ជា​អតីត​កីឡាករ​របស់​ក្លឹប​ Manchester City (ពី​ឆ្នាំ​២០០៨-២០១៩) មក​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​ក្លឹប​របស់​ខ្លួន​សម្រាប់​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ តទៅ​។

Vincent Kompany
Vincent Kompany

តាម​ពិត​ទៅ​លោក​ Kompnay បាន​ព្រមព្រៀង​មក​ដឹកនាំ​ Burnley ដោយ​សុខ​ចិត្ត​ចាក​ពី​តួនាទី​គ្រូ​បង្គោល​ក្លឹប​ Anderlecht កាល​ពី​ឧសភា​ ឆ្នាំ​២០២២មក​ម្ល៉េះ​ ដោយ​ក្លឹប​ទើប​ប្រកាស​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

លោក​ Kampnay ទើប​តែ​មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​ដោយ​ផ្ទាល់​រយៈពេល​២ឆ្នាំ​កន្លង​ទៅ​នេះ​ប៉ុណ្ណោះ​ដោយ​ធ្លាប់​ដឹកនាំ​ Anderlecht និង​បន្ត​អាជីព​នេះ​នៅ​ Burnley តទៅ​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ សម្រាប់​រដូវកាល​ខាង​មុខ​ Burnley ធ្លាក់​ចេញ​ពី​ Premier League ដោយ​ទៅ​លេង​នៅ​ Championship ៕