Leonardo Vitorino
លោក Leonardo Vitorino អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​

លោក Leonardo Vitorino អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ទទួលបានតួនាទីថ្មីជានាយកបច្ចេកទេសក្លិប Ceara Sporting Club នៅលីគកំពូលប្រេសុីលរដូវកាល២០១៨ ( Campeonato Brasileiro Série A)។

Ceara Sporting Club គឺជាក្លិបទើបទទួលបានសិទ្ធឡើងមកលេងលីគកំពូលប្រេសុីល បន្ទាប់ពីដណ្តើមបានចំណាត់ថ្នាក់លេខ៣​ នៅលីគទី២​ កាលពីរដូវកាល២០១៧។

គួររម្លឹកថា​ បុរសសញ្ជាតិប្រេស៊ីលរូបនេះ​ធ្លាប់ដឹកនាំក្រុមគោព្រៃកម្ពុជា​ កាលពីអំឡុងខែមីនាដល់ខែតុលា​ ឆ្នាំ២០១៧​ បន្ទាប់ពីជោគជ័យនៅ​ Lanexang United និង​ Maungthong United ។

photo of Leonardo Vitorino
លោក Leonardo Vitorino អតីត​គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា​