​​​  

photo of Musashi Mizushima
Musashi Mizushima

អតីត​គ្រូបង្វឹក Fujieda MYFC លោក Musashi Mizushima នឹងត្រូវ​មក​ដឹកនាំ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ អាយុ​ក្រោម​១៩​ឆ្នាំ​ដើម្បី​ជំនួស​តំណែង​លោក Kazunori Inoue ។​នេះ​បើ​យោងតាម​ការប្រកាស​ជា​ផ្លូវការ​របស់ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៩ ខែមករា​។​
​គ្រូបង្វឹក​សញ្ជាតិ​ជប៉ុន​វ័យ​៥៣​ឆ្នាំ​ធ្លាប់ជា​កីឡាករ​អាជីព​មានបទពិសោធន៍​លេង​នៅ​ក្លិប​របស់ ប្រេ​ស៊ី​ល​, ព័រ​ទុយ​ហ្គា​ល់ និង​ជប៉ុន​។ សម្រាប់​អាជីព​ជា​គ្រូបង្វឹក​លោក​បាន​ដឹកនាំ​ក្លិប Fujieda MYFC ផងដែរ​នៅក្នុង​រដូវ​កាល​២០១៤ ។​
​លោក Musashi MIZUSHIMA បាន​ជួប​ជាមួយ​លោក Kenichi Bessho អនុប្រធាន​ទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា​។​ប៉ុន្តែ​ជុំវិញ​ករណី ខាងលើនេះ​សហព័ន្ធ​បាល់ទាត់​កម្ពុជា​មិនទាន់មាន​សេចក្ដីប្រកាស​ណាមួយ ចំពោះ​វត្តមាន​របស់​គ្រូបង្វឹក​ខាងលើ​នៅឡើយ​ទេ ៕

photo oF Musashi Mizushima
Musashi Mizushima