លោក​ Ernesto Valverde អតីត​គ្រូ​បង្គោល​ក្លឹប​ Barcelona ត្រូវ​បាន​តែង​តាំង​ពី​គ្រូ​បង្គោល​ថ្មី​របស់​ក្លឹប​ Athletic នៅ​ក្នុង​ថ្ងៃ​នេះ​។

Ernesto Valverde
Ernesto Valverde

នេះ​ជា​លើក​ទី​៣ហើយ​ ដែល​លោក​ Ernesto ធ្វើ​ជា​គ្រូ​បង្គោល​មក​ដឹកនាំ​ក្លឹប​ Athletic នេះ​ ដោយ​លោក​ធ្លាប់​ដឹកនាំ​លើក​ទី​១ កាល​ពី​កំឡុង​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៥ និង​លើក​ទី​២ ពី​ឆ្នាំ​២០១៣​ ដល់​ឆ្នាំ​២០១៧។

សរុប​ទាំង​ពីរ​លើក​កន្លង​មក​ លោក​ធ្លាប់​ដឹកនាំ​ក្លឹប​ខាង​លើ​នេះ​បាន​ ៣០៤ប្រកួត​ ឈ្នះ​១៣៧​ប្រកួត​ ចាញ់​៩៩ប្រកួត​ និង​ស្មើ​៦៨ប្រកួត​ ដោយ​ឈ្នះ​បាន​ពាន​ Super Cup ១ដង​កាល​រដូវកាល​ឆ្នាំ​២០១៥/១៦ និង​ជួយ​ឲ្យ​ក្រុម​នេះ​ចូល​រួម​លេង​ក្នុង​ Europa League និង​ Champions League ផង​ដែរ​៕