លោក​ Christophe Galtier អតីត​គ្រូ​បង្គោល​ OGC Nice នឹង​មក​ដឹកនាំ​ក្លឹប​ Paris Saint Germain នៅ​រដូវកាល​ខាង​មុខ​ ដោយ​នៅ​ខណៈ​នេះ​គឺ​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​រួច​រាល់​ហើយ​ នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​សប្ដាហ៍​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នក​កាសែត​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

Christophe Galtier
Christophe Galtier

លោក​ Christophe នឹង​មក​ដឹកនាំ​ក្លឹប​បារាំង​ PSG នេះ​ខណៈ​លោក​ Mauricio Pochettino ត្រូវ​បាន​បណ្ដេញ​ចេញ​មុន​កុងត្រា​ព្រមព្រៀង​គ្នា​ ដោយ​ខាង​ក្លឹប​ក៏​បាន​ព្រមព្រៀង​បង់​ថ្លៃ​ក្នុង​ការ​ដេញ​ចេញ​មុន​កុងត្រា​នេះ​ផង​ដែរ​ នឹង​ប្រកាស​ជា​ផ្លូវការ​ក្នុង​ពេល​ឆាប់ៗ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ អនាគត​លោក​ Pochettino មាន​ការ​រង្គោះរង្គើ​ចាប់​តាំង​ពី​ PSG បាន​ធ្លាក់​ចេញ​ពី​ប្រកួត​ Champions League ត្រឹម​វគ្គ​១៦ក្រុម​ចុង​ក្រោយ​ ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២កន្លង​ទៅ​នេះ​ ដោយ​ឥឡូវ​នេះ​គឺ​ដូច​មជ្ឈដ្ឋាន​បាល់ទាត់​ទូទៅ​រំពឹង​ទុក​មែន​ថា​លោក​នឹង​ត្រូវ​បណ្ដេញ​ចេញ​ ព្រោះ​តែ​ PSG គឺ​ដាក់​គោលដៅ​យក​ឈ្នះ​ពាន​ UCL ដូច្នេះ​បើ​គ្រូ​ណា​មិន​បាន​សម្រេច​គោលដៅ​នេះ​នឹង​ត្រូវ​ខាង​ក្លឹប​បញ្ចប់​តួនាទី​៕