អតីតគ្រូ Juventus លោក Andrea Pirlo នឹងទៅដឹកក្លឹបមួយនៅប្រទេសទួរគី
10 Jun 2022 - 20:24:36 SHARE
លោក Andrea Pirlo អតីតគ្រូបង្គោលរបស់ក្លឹប Juventus ត្រូវបានកំពូលអ្នកកាសែត Fabrizio Romano នឹងទៅដឹកនាំក្លឹប Fatih Karagümrük ដែលជាក្លឹបមួយប្រចាំប្រទេសទួរគី។

លោក Pirlo ត្រូវបានគេរំពឹងនឹងព្រមព្រៀងចុះកុងត្រាជាផ្លូវការជាមួយក្លឹប Karagümrük ក្នុងពេលឆាប់ៗខាងមុខនេះ ដោយចាប់ផ្ដើមការងារពីរដូវកាលកាលថ្មីខាងមុខនេះតែម្ដង។
គួរបញ្ជាក់ផងដែរថា អតីតគ្រូបង្គោល Juventus រូបនេះមិនសូវជាមានបទពិសោធន៍ច្រើនឆ្នាំក្នុងដឹកនាំក្លឹបនៅឡើយទេ ដោយលោកបានធ្វើគ្រូបង្គោល Juventus U23 នៅឆ្នាំ២០២០ និងនៅឆ្នាំដដែលនោះលោកបានទៅដឹកនាំក្រុមឈុតរបស់ក្លឹបនេះ ប៉ុន្តែនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក៏ត្រូវបានក្លឹបបញ្ចប់ពីការងារ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព