លោក​ Armando de la Morena អតីត​មិត្ត​រួម​ក្រុម​ដឹកនាំ​ Atletico Madrid នឹង​លោក​ Fernando Torres ជំនួយ​ការ​គ្រូ​បង្គោល​ក្រុម​ U19 របស់​ AT នេះ​បាន​និយាយ​ក្នុង​ថ្ងៃ​នេះ​ថា​ លោក​ Torres នឹង​អាច​ក្លាយ​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​នា​ពេល​អនាគត​។

Fernando Torres
Fernando Torres

លោក​ Morena បាន​និយាយ​ថា​៖” គ្រូ​ដូច​ Torres ដែល​ដឹង​ពី​អាជីព​ជា​អ្នកដឹកនាំ​នេះ​គ្រាន់​បើ​ ហើយ​ធ្លាប់​ជា​កំពូល​កីឡាករ​មួយ​ដែល​គេ​ទទួល​ស្គាល់​ គឺ​មាន​លក្ខខ័ណ្ឌ​សមស្រប​អាច​ក្លាយ​ជា​គ្រូ​ដ៏​ល្អ​មួយ​រូប​ “។

លោក​បាន​បន្ត​ថា៖” អញ្ចឹង​អ្វី​ដែល​ខ្ញុំ​ឃើញ​សមត្ថភាព​គេ​នោះ​គឺ​ឲ្យ​គេ​នៅ​តែ​ដើរ​ត្រូវ​ផ្លូវ​នេះ​ គឺ​នៅ​ពេល​អនាគត​យើង​នឹង​មាន​គ្រូ​ល្អ​សម្រាប់​បាល់ទាត់​អេស្ប៉ាញ​យើង​ហើយ​ គេ​នឹង​អាច​ធ្វើ​ជា​គ្រូ​ Atletico ឬ​ក៏​អាច​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​អេស្ប៉ាញ​តែ​ម្ដង​ក៏​បាន​ ឬ​ក៏​នៅ​កន្លែង​ណា​ដែល​គេ​ចង់​ទៅ​។ និយាយ​អត្តចរិត​អាកប្បកិរិយា​របស់​គេ​តែង​ត្រូវ​គេ​កោត​សរសើរ​តាំង​ពី​ក្មេង​មក​ ទាំង​នៅ​លើ​ទី​លាន​ និង​ក្រៅ​ទី​លាន​ នេះ​ជា​អ្វី​ដែល​គ្រូ​បង្គោល​ត្រូវ​តែ​មាន​ ហើយ​គេ​មាន​ហ្នឹង​គ្រប់​អស់​ហើយ​ហ្នឹង​ “។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Torres ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​ឲ្យ​ក្លឹប​ Atletico, Liverpool, Chelsea, AC Milan និង​ Sagan Tosu ដោយ​គេ​ចូល​និវត្តន៍​ពី​កីឡាករ​បាល់ទាត់​ហើយ​ ដោយ​មក​ធ្វើ​ជំនួយ​ការ​គ្រូ​បង្គោល​ U19 របស់​ Atletico ៕