ខ្សែការពារ​ Thomas Menier អតីត​កីឡាករ​ក្លឹប​ Paris Saint Germain ដែល​បាន​ផ្លាស់​ទៅ​កាន់​ក្លឹប​ Borussia Dortmund កាល​ពី​ឆ្នាំ​២០២០ បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ Neymar ធ្លាក់​ជើង​នៅ​ពេល​ឲ្យ​ PSG ហ្នឹង​។

Thomas Menier នឹង Neymar
Thomas Menier នឹង Neymar

Menier បាន​និយាយ​ថា​៖” ខ្ញុំ​សុំ​សារភាព​ថា​ ខ្ញុំ​ជា​អ្នកគាំទ្រ​ផ្កាប់មុខ​មួយ​របស់​ Neymar នៅ​ពេល​គេ​លេង​ឲ្យ​នៅ​ Barcelona ប៉ុន្តែ​តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ​ គេ​ហាក់​ដូច​ជា​ធ្លាក់​ជើង​ នៅ​ពេល​នៅ​ Paris នេះ​ “។

កីឡាករ​នេះ​បន្ត​ថា​៖” និយាយ​ទៅ​រឿង​កម្រិត​សមត្ថភាព​របស់​គេ​អាច​ត្រលប់​ដូច​ដើម​វិញ​ដូច​កាល​លេង​នៅ​ Barca អី​ហ្នឹង​គឺ​អាស្រ័យ​លើ​គេ​តែ​ម្ដង​។ តែ​និយាយ​មែន​គេ​ដូច​កាល​មុន​ ហើយ​ដូច​កាល​ខ្ញុំ​នៅ​អាយុ​១០ឆ្នាំ​អី​ហ្នឹង​ គឺ​ដឹង​តែ​ខ្ញុំ​មាន​រូប​ផ្ទាំង​ Neymar ដាក់​ជាប់​ក្នុង​បន្ទប់​ខ្ញុំ​នៅ​មិន​ខាន​ទេ​ “។

កាល​លេង​ឲ្យ​ Barca ចាប់​ពី​ឆ្នាំ​២០១៣-២០១៧ Neymar ចូល​លេង​សរុប​​បាន​១៨៦ប្រកួត​ និង​ស៊ុត​ចូល​១០៥គ្រាប់​ រី​ឯ​នៅ​ពេល​គេ​មក​លេង​ឲ្យ​ PSG ចាប់​ពី​ឆ្នាំ​២០១៧-២០២២នេះ​ គេ​ចូល​លេង​បាន​១៤៤ប្រកួត​ និង​ស៊ុត​ចូល​ ១០០គ្រាប់​៕