​លោក Jordi Mestre ​អតីត​អនុ​ប្រធាន​ក្លឹប Barcelona ​បាន​និយាយ​ថា​ប្រសិន​បើ Neymar ​ត្រលប់​មក​លេង​នៅ​ក្រុម​អ្នក​មាន​បុណ្យ​វិញ លុះ​ត្រា​តែ​រូបគេ​សុំទោស​ក្លឹប​និង​អ្នក​គាំទ្រ​ជា​សាធារណៈ​សិន។

Jordi Mestre​​ and Neymar
​លោក Jordi Mestre​​ និង កីឡាករ  Neymar

​កីឡាករ​ប្រេស៊ីល​ខាង​លើ​បាន​ចាកចេញ​ពី​ក្រុម​កាល​ពី​ឆ្នាំ​២០១៧​កន្លង​ទៅ ​ជាមួយ​បញ្ហា​ខ្លះ​ដែល​រូបគេ​បាន​បង្ក​ឡើង ដើម្បី​បាន​ចាកចេញ​ពី​ក្រុម។ ​យ៉ាងណាមិញ​ទៅ​លេង​នៅ PSG ​បាន​មួយ​រយៈ​នេះ ​សាមី​ខ្លួន​កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ ​ព្យាយាម​ចង់​ត្រលប់​មក​អេស្ប៉ាញ​វិញ​ហើយ ព្រោះ​នៅ​បារាំង​ខ្លួន​ហាក់​ដូចជា​មិន​ទាន់​ជោគជ័យ​នៅ​ឡើយ​ទេ។

Jordi Mestre
លោក Jordi Mestre ​អតីត​អនុ​ប្រធាន​ក្លឹប Barcelona

ការ​ចង់​ត្រលប់​មក​ក្លឹប​ចាស់​វិញ​នេះ ត្រូវ​បាន​លោក Jordi ​បញ្ជាក់​ថា​៖ “ពី​អ្វី​ដែល​គាត់​ធ្វើ ដើម្បី​បាន​ចាកចេញ​ពី​ក្រុម​កន្លង​ទៅ ​ខ្ញុំ​មិន​អាច​ទទួល​បាន​ទេ ​ហើយ​បើ​ជា​ខ្ញុំ​ក៏​មិន​ចុះ​កុងត្រា​យក​គាត់​វិញ​ដែរ។ ប៉ុន្តែ​សម្រាប់​កីឡា ​យើង​ត្រូវ​ការ​ខ្សែ​ប្រយុទ្ធ​ដូច​ជា​គាត់​មក​ជួយ​ក្រុម។ ប្រសិន​បើ​គាត់​ត្រលប់​មក​វិញ ​គាត់​ត្រូវ​តែ​ប្ដូរ​ចរិក​របស់​គាត់ ​និង​សុំទោស​ចំពោះ​អ្វី​ដែល​គាត់​បាន​ធ្វើ​កន្លង​មក”៕

photo of Neymar
ខ្សែ​ប្រយុទ្ធ​ Neymar