photo of keila cheat
ព្រឹត្តការណ៍​ការប្រកួត​កីឡាជាតិ​

តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​អបរំ យុវជន នឹង​កីឡា​បានឱ្យដឹងថា  ព្រឹត្តការណ៍​ការប្រកួត​កីឡាជាតិ​លើកទី​២​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី ២៥ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ ក្រោម​ប្រធានបទ​៖ “​កីឡា​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​” ដោយ​មាន​ការចូលរួម​ពី​កីឡាករ កីឡា​ការ​នី មន្ត្រី​ដឹកនាំ និង​គ្រូបង្វឹក​ចូលរួម​សរុប ៤១៦៣​នាក់ លើ​ប្រភេទ​កីឡា​ចំនួន​២៧​ប្រភេទ និង​វិញ្ញាសា​ចំនួន​២៧៤ មក​ពី​ក្រ សួង រាជធានី​-​ខេត្ត​ចំនួន​២៨ ដោយ​អនុញ្ញាត​ឱ្យ​សាធារណៈជន​ចូល​ទស្សនា​ដោយ​សេរី​។​

​ការរៀបចំ​កីឡា​ថ្នាក់​ជាតិ​លើក​ទី​២​នេះ ធ្វើឡើង​ក្នុង​គោលបំណង​វាស់​ស្ទង់​គុណភាព កីឡា​តាម​ស្តង់ដា​ប្រភេទ​នៃ​កីឡា​នី​មួយៗ ក៏ដូចជា​ហ្វឹកហ្វឺន​មន្ត្រី​រៀបចំ​ការប្រកួត មន្ត្រី​អាជ្ញាកណ្តាល និង​ចៅក្រម​ក្នុង​ការត្រៀម​លក្ខណៈ ក្នុងការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម  លើក​ទី​៣២ ឆ្នាំ​២០២៣ នាពេល​ខាងមុខ​នេះ​។​

​ក្រសួង​អប់រំ​ក៏​បាន​បញ្ជាក់​ដែរ​ថា កាល​ប្រកួត​កីឡា​២​ឆ្នាំ​ម្តងនេះ នឹង​មា​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី សំណាក់​លោក នាយក​រដ្ឋ​មន្ត្រ​ហ៊ុន​សែន ព្រមទាំង​មាន ពិធី​ព្រះរាជទាន​ភ្លើង​គប់ ពី​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ដើម្បី​ដង្ហែរ​ពី​ព្រះបរមរាជវាំង មក​ដុត​បំភ្លឺ​នៅ​ពហុកីឡាដ្ឋាន​ជាតិ​ដើម្បី​បើក​កម្មវិធី​ទៀតផង​។

​គួរ​បញ្ជាក់ដែរថា នៅក្នុង​ពិធី​បើក នឹង​បិទ កម្មវិធី​មាន​ការ​មានការ​ដង្ហែរ​ក្បួន​ព្យុះ​ហ​យាត្រា ការសម្តែង ក្បួន​ដង្ហែ​កងទ័ព​ខ្មែរ​បុរាណ ក្បាច់គុណ​ល្បុក្កតោ ការសម្តែង​ចលនា​កាយ​ពី​គរុ​សិស្ស​កីឡា ក្រុមកីឡា​តេក្វាន់​ដូ ការបាញ់​កាំជ្រួច​ពិសេស និង​ការសម្តែង​ទស្សនីយភាព​សិល្បៈ​ជាច្រើន​ផ្សេង​ផងដែរ ៕