គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho អាចនឹងប្រឈមមុខបណ្ដេញចេញពីជាថ្មីម្ដងទៀត ប្រសិនបើលោកដឹកនាំក្លឹបចាញ់ក្លឹបយក្សអីុតាលី Juventus។

អនាគតរបស់លោក Mourinho ត្រូវរង់ចាំមើលលទ្ធផលប្រកួតជាមួយ Juventus
អនាគតរបស់លោក Mourinho ត្រូវរង់ចាំមើលលទ្ធផលប្រកួតជាមួយ Juventus

ពិតណាស់លោក Mourinho នឹងត្រូវដឹកនាំរបស់លោកហោះទៅទីក្រុង Turin របស់អីុតាលី ប្រកួតជាមួយ Juventus ក្នុងពានរង្វាន់ Champions League ជើងទី2 ខណៈដែរជើងទីមួយលោកដឹកនាំក្រុមចាញ់ក្លឹបយក្សអីុតាលីមួយ 1-0 រួចទៅហើយនៅទឹកដីខ្លួនឯង។

ក្នុងពានរង្វាន់ Champions League បច្ចុប្បន្នក្រុម Man Utd កំពុងឈរនៅលេខរៀងលំដាប់ទី2 ក្នុងតារាងពូល H ដែលមានឱកាសល្អក្នុងការឈានដល់វគ្គជម្រុះបន្ទាប់ ។ ប្រសិនក្រុមរបស់ក្រុមបីសាចក្រហមរងបរាជ័យនៅក្នុងទីក្រុង Turin ហើយក្រុម Valencia ទទួលជ័យជម្នះលើក្រុម Young Boys ។ នោះ Man Utd នឹងឈរលេខរៀងទី3 នៅក្នុងពូល H ហើយអាចនឹងប្រឈមមុខមិនអាចឡើងទៅវគ្គ16 ក្រុមចុងក្រោយបានឡើយ៕

ប្រភព៖ Mirror