អនាគតរបស់ Mandzukic នៅ AC Milan នៅតែមិនច្បាស់
06 Apr 2021 - 10:20:26 SHARE
ខ្សែប្រយុទ្ធ ត្រូវបានគេរំពឹងថានឹងចាកចេញពីក្រុម AC Milan នៅចុងបញ្ចប់នៃរដូវកាលនេះបើយោងតាមទូរទស្សន៍ Sky Sport ។

ចាប់តាំងពីចូលរួមជាក្រុម AC Milan ក្នុងនាមជាកីឡាករឥតគិតថ្លៃកាលពីខែមករា កីឡាករសញ្ជាតិ ក្រូអាតទើបលេងបានតែ ១០០ នាទីប៉ុណ្ណោះ។

យោងតាមទូរទស្សន៍ Sky Sport បានអោយដឹងថាក្រុម AC Milan អាចចែកផ្លូវជាមួយអតីតខ្សែប្រយុទ្ធក្រុម Bayern Munich និងក្រុម Juventus នៅចុងបញ្ចប់នៃរដូវកាលនេះហើយ ។

ប្រសិនបើពួកគេបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួនក្នុងលីក Italy ក្លឹបមានជម្រើសក្នុងការពង្រីកកិច្ចព្រមព្រៀងរបស់កីឡាករ Mandzukic សម្រាប់រដូវកាលមួយទៀត។ ប្រសិនបើគាត់មិនមានឥទ្ធិពលនៅក្នុងការប្រកួតចុងក្រោយនៃរដូវកាលនេះ Mandzukic នឹងចាកចេញពីក្រុម AC Milan នៅចុងបញ្ចប់នៃរដូវកាលនេះ។

សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព