photo of Michy Batshuayi​ of Chelsea failed to make an impact
Michy Batshuayi​ of Chelsea failed to make an impact

អនាគតរបស់កីឡាករ Michy Batshuayi នៅ Chelsea កំពុងតែមានភាពស្រពិចស្រពិលជាខ្លាំងបន្ទាប់ពីក្លឹបបានប្រកាសថា នឹងស្វែងរកខែ្សប្រយុទ្ធថ្មី នៅខែមករាខាងមុខនេះ។

ហើយការបង្ហាញខ្លួនដែលមិនគួរឱ្យជឿរបស់ Michy Batshuayi ក្នុងការបរាជ័យ 2-1 កាលពីថ្ងៃសៅរ៍ក្រោមស្នាដៃក្រុម Crystal Palace បានធ្វើឱ្យអ្នកចាត់ការជឿជាក់ថានឹងមានការចុះហត្ថលេខាលើខ្សែប្រយុទ្ធថ្មីនៅក្នុងខែមករា។

លោក Antonio Conte បានប្រាប់ថ្នាក់លើថា លោកពិតជាត្រូវការជម្រើសខែ្សប្រយុទ្ធបន្ថែម ដើម្បីមកពង្រឹងក្រុម ដែលអាចនឹងប៉ះពាល់ដល់តំណែងរបស់ Michy Batshuayi។

ហើយឥឡូវនេះគេត្រូវបានគេយល់ថាជាការសង្ស័យក្នុងចំណោមក្រុមតោខៀវ Chelsea ដែលថា Michy Batshuayi នឹងមានអនាគតជាច្រើននៅក្នុងក្លឹប។

យ៉ាងណាក៏ដោយ នៅក្នុងរដូវកាលថ្មីនេះ Michy Batshuayi ហាក់មិនទាន់បង្ហាញទម្រង់លេងឲ្យបានល្អ ជាប់លាប់នៅឡើយទេ ដែលជាហេតុធ្វើឲ្យលោក Antonio Conte កំពុងចាប់អារម្មណ៍លើ Cristian Benteke ដើម្បីមកជំនួសតំណែងរូបគេ៕

photo of Michy Batshuayi
Michy Batshuayi was hauled off after 57 minutes

ប្រភពពី៖ thesun