ខ្សែប្រយុទ្ធរបស់ក្រុម Juventus កីឡាករ Cristiano Ronaldo បច្ចុប្បន្នលោកគឺមិនទាន់មានតម្រុយច្បាស់លាស់ណាមួយដែលអាចបញ្ជាក់បានថា លោកនឹងចាកចេញ ឬមួយក៏ស្នាក់នៅក្លិបសេះបង្កង់បន្តនោះទេ, ហើយម្យ៉ាងទៀតថ្មីៗនេះលោកទើបតែបានបង្ហោះសារខ្លីមួយថា ការសម្រេចចិត្តពិតប្រាករបស់លោកគឺជិតមកដល់ហើយ។

Cristiano Ronaldo
Cristiano Ronaldo

ទោះបីជាមើលទៅ Ronaldo ទំនងជាអាចនឹងស្នាក់នៅក្របខណ្ឌ Serie A បន្តក៏ដោយ ក៏ពេលនេះយើងនៅមិនទាន់អាចប្រាកដបានដែរ ព្រោះថាខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ ទើបតែបានបង្ហោះរូបមួយនៅលើបណ្តាញសង្គម Instagram ដោយនៅក្នុងរូបនោះលោកកំពុងឈរនៅជិតរថយន្ត Rolls-Royce Ghost ហើយក្នុងនោះលោកក៏បានសរសេរចំណងជើងមួយឃ្លាផងដែរ, ដូច្នេះហើយទើបពេលនេះកាន់តែធ្វើឱ្យអ្នកគ្រប់គ្នាសង្ស័យពីអនាគតរបស់លោក។

សម្រាប់ចំណងជើងដែលលោកបានសរសេរនៅលើការបង្ហោះនោះ គឺមានអត្ថន័យយ៉ាងដូច្នេះថា៖ ថ្ងៃសម្រេចចិត្តគឺជិតមកដល់ហើយ៕