photo of Eden Hazard
Eden Hazard of Chelsea

ខ្សែបម្រើឆ្នើម Eden Hazard បានចាប់ផ្តើមពិចារណាអំពីអនាគតខ្លួន ក្រោយពីក្រុម Chelsea បរាជ័យមិនអាចយកកៅអីទៅលេងនៅ Champions League បាន។

ក្នុងបទសម្ភាសមួយ កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះបាននិយាយថា លោកកំពុងតែរង់ចាំមើលសភាពការណ៍របស់ក្លឹប ហើយរង់ចាំមើលថាក្លិបអាចទិញកីឡាករល្អៗមកពង្រឹងក្រុមបានឬអត់។

យ៉ាងណាមិញ Chelsea ក៏បាន​ត្រៀម​កុងត្រា​ថ្មី​សម្រាប់ Hazard ជាស្រេច នឹង​ទទួលបាន​ថ្លៃ​នឿយហត់​ជាង​៤០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​សប្តាហ៍​ឯណោះ ប៉ុន្តែ​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ប៊ែ​ល​ហ្ស៊ិ​ក​រូបនេះ​មិនទាន់បាន​យល់ព្រម​នៅឡើយ​ទេ៕

ប្រភពពី៖ BBC