លោក​ Eduard Romeu អនុប្រធាន​ក្លឹប​ Barcelona បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Mundo Deportivo នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​លោក​មាន​លទ្ធភាព​ធនធាន​គ្រប់​គ្រាន់​ក្នុង​ការ​យក​ ខ្សែប្រយុទ្ធ​ Lionel Messi ត្រលប់​មក​វិញនៅឆ្នាំក្រោយ​។

អនុប្រធាន​ក្លឹប​ Barcelona លោក Eduard Romeu នឹង​ Lionel Messi
អនុប្រធាន​ក្លឹប​ Barcelona លោក Eduard Romeu នឹង​ Lionel Messi

លោក​ Romeu បាន​និយាយ​ថា​៖” ដោយ​សារ​តែ​ Messi អាច​នឹង​យក​បានដោយ​មិន​ចាំ​បាច់​ចំណាយ​ អញ្ចឹង​ច្បាស់​ណាស់​នេះ​ជា​អ្វី​​ដែល​ពួក​យើង​អាច​ធ្វើ​បាន​។ ទោះ​ជា​យ៉ាង​ណា​ការ​សម្រេច​គឺ​ត្រូវ​ផ្អែក​លើ​លក្ខខណៈ​បច្ចេក​ទេស​ “។

លោក​បន្ត​ថា​៖” យ៉ាង​ណា​យើង​ធ្វើ​ទៅ​តាម​កំណត់​ ទៅ​តាម​​អ្វី​យើង​អាច​ធ្វើ​ទៅ​បាន​ ដូច​កាល​ពី​រដូវកាល​ក្ដៅ​កន្លង​ទៅ​ យើង​ពុះពារ​ណាស់​ដើម្បី​រឿង​ទិញដូរអីទាំង​នេះ​ ក៏​ប៉ុន្តែ​បើ​អាច​ធ្វើ​អ្វី​បំពេញ​បន្ថែម​រឿង​ហ្នឹង​បាន​ យើង​នឹង​សិក្សា​ពី​លទ្ធ​ភាព​ “។

Messi នឹង​ដាច់​កុងត្រា​នឹង​ PSG នៅ​ឆ្នាំ​២០២៣​ខាង​មុខ​នេះ​ ប៉ុន្តែ​មាន​លក្ខខ័ណ្ឌ​អាច​បន្ត​កុងត្រា​មួយ​ឆ្នាំ​បន្ថែម​ទៀត​ បើ​ក្លឹប​មិន​បន្ត​បន្ថែម​កីឡាករ​នេះ​នឹង​ក្លាយ​ជា​ Free Agent។ តាំង​ពី​ផ្លាស់​មក​ PSG មក​ Messi មិន​សូវ​មាន​ទម្រង់​លេង​ល្អ​ប៉ុន្មាន​ទេ​ជា​ពិសេស​រដូវកាល​មុន​ ប៉ុន្តែ​នៅ​ក្នុង​រដូវកាល​នេះ​ គេ​ហាក់​ដូច​ជា​ប្រសើរ​ឡើង​ជាង​រដូវកាល​មុន​៕