ខាន់ ចេសា
កីឡាការិនីកម្ពុជា ខាន់ ចេសា ឈ្នះមេដាយមាស ២គ្រឿងក្នុងការប្រកួត SJJIF World Jiu JitsuChampionship 

បើតាមទំព័រហ្វេសប៊ុករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានផ្សព្វផ្សាយមុននេះបន្តិច នាថ្ងៃទី២៨ ខែតុលានេះ​ បានឲ្យដឹង ថា កីឡាការិនីជឺជិតស៊ូកម្ពុជា ខាន់ ចេសា ឈ្នះមេដាយមាស ២គ្រឿងក្នុងការប្រកួត SJJIF World Jiu Jitsu Championship 2018 នៅទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក។

សូមជម្រាប ថា កីឡាការិនី​ជឺជីតស៊ូខាន់ ចេសា (Jessa Khan) បាន​ក្លាយ​ជា​វិរៈនារី​ថ្មី ដែល​​ដណ្តើម​បាន​មេដាយ​មាស​ឲ្យ​កម្ពុជា ក្នុងការ​ប្រកួត​កីឡា​អាស៊ីលើក​ទី​១៨ ឆ្នាំ​២០១៨ (18th Asian Games) នៅ​ប្រទេ​ស​​ឥណ្ឌូនេស៊ី កាលពីពេលកន្លងទៅនេះ៕