នេះជាដំណឹងដ៏រីករាយដែល កីឡាករ កូនកាត់ខ្មែរ-បារាំង ធារី ចន្ថាប៊ីន បានជាប់ជាកីឡាករជម្រើស១១នាក់ល្អបំផុតរបស់លីគកំពូលម៉ាឡេសុី។

photo of ធារី ចន្ថាប៊ីន
ធារី ចន្ថាប៊ីន បានជាប់ជាកីឡាករជម្រើស១១នាក់ល្អបំផុតរបស់លីគកំពូលម៉ាឡេសុី

ជម្រើស១១នាក់នេះ ត្រូវបានជ្រើសរើសដោយសហព័ន្ធបាល់ទាត់ម៉ាឡេសុី ដោយមានកីឡាករមកពីក្លិបចំនួន៤ មាន Teranganu​ (៥រូប) Johor (៣រូប) Kedah (២រូប) Perak (១រូប) ។ កីឡាករជម្រើសជាតិកម្ពុជារូបនេះ បង្ហាញទម្រង់លេងយ៉ាងល្អ  ជាប់ជាកីឡាករអាស៊ានលេងល្អជាងគេនៅម៉ាឡេស៊ី និងធ្វើឱ្យអ្នកគាំទ្រពេញចិត្តលើទម្រង់លេងរបស់គេជាខ្លាំង បន្ទាប់ពីរូបគេបានជួយក្រុម ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Malaysia Cup 2018 ។

photo of សហព័ន្ធបាល់ទាត់ម៉ាឡេសុី
ជម្រើស១១នាក់នេះ ត្រូវបានជ្រើសរើសដោយ សហព័ន្ធបាល់ទាត់ម៉ាឡេសុី

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះជាកីឡាកររបស់កម្ពុជា តែម្នាក់គត់ដែលអាចនៅបន្តលេងនៅម៉ាឡេសុី ក្រោយពេលដែលមិត្តរួមជាតិ៣រូបរបស់គេ ត្រូវបានក្លិបនៅលីគកំពូលម៉ាឡេសុី បញ្ចប់កុងត្រាត្រឹមពាក់កណ្តាលរដូវកាល ២០១៨ ៕