photo of CNCC
ក្រុមសាលាបាល់ទាត់ជាតិ អាយុក្រោម១៨ឆ្នាំ គ្រងជើងឯកពានសម្ដេចតេជោថ្នាក់ខេត្ត

ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ បានគ្រងជើងឯកពានសម្ដេច ហ៊ុន សែន (Hun Sen Cup )ថ្នាក់ខេត្ត ក្រោយយកឈ្នះ គីរីវង់សុខសែនជ័យ ដោយលទ្ធផល ២-១ លើវាលស្មៅកីឡដ្ឋាន ស្តាតចាស់ កាលពីម្សិលមិញ។

​កីឡាករ អ៊ិន វិច្ឆិកា បា​នរក​គ្រាប់​បាល់​នាំមុខ ១-0 សម្រាប់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​នៅ​៥​នាទី​ដំបូង​នៃ​តង់​ទី​១​។ ក្រោយមក​នៅ​នាទី​២៤ កីឡាករ ឡុង ម៉េង​ហាវ បានសម្រេច​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំមុន​ចប់​តង់​ទី​១​។ នៅ​៤​នាទី​ដំបូង​ក្នុង​តង់​ទី​២ កីឡាករ សៀន សុភ​ក្ត្រា សម្រេចបាន​១​គ្រាប់​បន្ថែម ដើម្បី​ជួយ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​នាំមុខ ២-១ លើ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​។

photo of CNCC
ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ បានគ្រងជើងឯកពានសម្ដេច ហ៊ុន សែនថ្នាក់ខេត្ត
photo of CNCC
ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី អាយុក្រោម ១៨ឆ្នាំ បានគ្រងជើងឯកពានសម្ដេច ហ៊ុន សែនថ្នាក់ខេត្ត

ចំពោះ​ប្រាក់​រង្វាន់​ថ្នាក់​ខេត្ត​នេះ​វិញ ​ក្រុម​លេខ​១ U18 ​បាទី​ទទួល​បាន​ប្រាក់ ១៥​លាន​រៀល អម​ជាមួយ​ពាន​មួយ ​និង​មេដាយ​មាស​៣០​គ្រឿង។ ចំណែក​ឯ​លេខ​២ គីរីវង់​វិញ ​បាន​៧,៥​លាន​រៀល និង​មេដាយ​ប្រាក់​៣០​គ្រឿង។ចំណែកពានលក្ខណៈឯកត្តជនប្រចាំព្រឹត្តិការណ៍វិញ អ្នកទាត់បញ្ចូលទីច្រើនជាងគេបានទៅ យុវជនក្រសួងការពារជាតិ កែវ ណារ៉ូ ដែលបំប៉ោងសំណាញ់បាន១២គ្រាប់ អ្នកចាំទីល្អបានទៅ ហ៊ុល គីមហ៊ុយ ហើយគ្រូល្អបានទៅ លោក Musashi Mizushima គ្រូបង្វឹក U18 បាទី។ ជយលាភីទាំង៣ទទួលបានថវិកាលើកទឹកចិត្ត៥០ម៉ឺនរៀលម្នាក់៕