ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់ ​បាន​បន្ដ​ជ័យជម្នះ​របស់​ខ្លួន​ទៀត​ហើយ ​ដោយ​យក​ឈ្នះ​លើ​ក្រុម​អាស៊ែបៃហ្សង់​ក្នុង​លទ្ធផល ​៣-០ ​នៅ​វគ្គ​ជម្រុះ World Cup 2022 ​តំបន់​អឺរ៉ុប។

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់
ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ព័រទុយហ្គាល់​មិន​មាន​វត្តមាន​ប្រធាន​ក្រុម Cristiano Ronaldo ​នោះ​ទេ ដោយសារ​តែ​រូបគេ​ត្រូវ​ទៅ​លេង​ឱ្យ​ក្រុម Manchester United ​ឯ​ណោះ។ ​

តែ​យ៉ាង​ណា ​ក្រុម​ព័រទុយហ្គាល់​នៅ​តែ​បន្ដ​ភាព​ខ្លាំង​របស់​ខ្លួន​ដដែល ​ដោយ​ឈ្នះ​ក្រុម​អាស៊ែបៃហ្សង់​បាន​ដល់​ទៅ ​៣-០ ​ដែល​កើត​ចេញ​ពី Bernando Silva , Andre Silva ​និង Diogo Jota ​។

​ការ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ព័រទុយហ្គាល់​ឈរ​នៅ​លេខ​១​ពូល A ​ឆ្លង​កាត់​៥​ប្រកួត​ស្មើ​១​និង​ឈ្នះ​៤​ដង ​មាន​១៣​ពិន្ទុ។ ​ក្រុម​លេខ​២ ​សែប ​មាន​១១​ពិន្ទុ ​និង​ក្រុម​លេខ​៣ លុចសំបួ ​មាន​៦​ពិន្ទុ៕