Photo of Harry Kane
Harry Kane of Spurs

Harry Kane បាន​រង​របួស​ ក.ជើង​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ការ​ប្រកួត​ដែល​ Tottenham Hotspur ប៉ះ​ Bournemouth នៅ​ Premier League កាល​ពី​ថ្ងៃ​អាទិត្យ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្លឹប​រហស្សនាម​ថា​មាន់​ខ្នាយ​មាស​គឺ​ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​ នឹង​អវត្តមាន​ពី​ទីលាន​ប្រកួត​រហូត​៦​សប្ដាហ៍​ឬ​​១​ខែ​កន្លះ​ទើប​អាច​ចូល​ហ្វឹកហាត់​វិញ​បាន។ របួស​នេះ​នឹង​ធ្វើ​ឲ្យ​រូប​គេ​ខកខាន​ប្រកួត​មួយ​ចំនួន​នៅ​ Premier League និង​ FA Cup តែ​អាច​ជា​ទាន់​ពេល​ជម្រើស​ជាតិ​លេង​ World Cup នៅ​រុស្ស៊ី។

ខ្សែ​ប្រយុទ្ធ​វ័យ​២៤​ឆ្នាំ​ស៊ុត​បញ្ចូល​ទី​៣៥​គ្រាប់​គិត​លើ​គ្រប់​​កម្មវិធី​រដូវ​កាល​នេះ​ ក្នុង​នោះ​មាន​២៤​គ្រាប់​នៅ​ Premier League ស្មើ​គ្នា​ជាមួយ​ Mohamed Salah របស់​ Liverpool។ យ៉ាង​ណា​ក៏​ដោយ​របួស​របស់​ Kane អាច​​ធ្វើ​ឲ្យ​រូប​គេ​បាត់បង់​ស្បែកជើង​មាស​ បើ​សិន​ជា​ Salah នៅ​តែ​​ស៊ុត​ចូល​ក្នុង​​ប្រកួត​បន្ត​បន្ទាប់៕

photo of Harry Kane and Salah
Harry Kane and Salah

ប្រភព៖ bbc