អាជ្ញាកណ្តាលសញ្ចាតិហូឡង់លោក Bjorn Kuipers ត្រូវបាន FIFA ចាត់ចែងឱ្យទទួលខុសត្រូវសម្រាប់កាប្រកួត អេហ្ស៊ីបនិង អ៊ុយរូហ្គាយ ក្នុងព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី ក្នុងពូល A នៅល្ងាចនៅម៉ោង 7៖00 ថ្ងៃនេះ។

photo of Bjorn Kuipers
លោក Bjorn Kuipers

Kuipers គឺជាអាជ្ញាកណ្តាលដឹកនាំបាល់ទាត់កំពូលម្នាក់នៅទ្វីបអឺរ៉ុប ហើយគាត់ធ្លាប់កាត់ក្ដីក្នុងការប្រកួត UEFA Super Cup 2011 ឆ្នាំ 2013 វគ្គផ្ដាច់ព្រ័ត្រ UEFA Europa League ឆ្នាំ 2013 វគ្គផ្តាច់ព្រ័ត្រ FIFA Confederations Cup ឆ្នាំ 2014 ពាន UEFA Champions League វគ្គផ្តាច់ព្រ័ត្រ 2017 ពាន FIFA U-20 World Cup និង UEFA Europa League វគ្គផ្ដាច់ព្រ័​ត្រនៅឆ្នាំ 2018 នេះ។

លោក Sander van Roekel និង Erwin Zeinstra នឹងក្លាយជាជំនួយការអាជ្ញាកណ្តាលនៅក្នុងការប្រកួតនោះ។

ព្រឹត្តការណ៏បាល់បាល់ទាត់ពិភពលោក FIFA  World Cup 2018 នៅប្រទេសរុស្ស៊ីនេះ គឺជាលើកទីបីហើយរបស់ប្រទេសអេហ្ស៊ីបដែលឡើងដល់វគ្គចែកពូលនេះនិងជាលើកដំបូងចាប់តាំងពីឆ្នាំ 1990 មក ៕

ប្រភពពី៖ Egypttoday