photo of ភា សុភក្ត្រនិមល
លោក ភា សុភក្ត្រនិមល គ្រូ​បង្គោលក្រុមបាល់ទាត់អាណាចក្របៃតង

លោក ភា សុភក្ត្រនិមល គ្រូ​បង្គោលក្រុមបាល់ទាត់អាណាចក្របៃតង បង្ហើបថា នឹងមានអ្នកគាំទ្រខ្លួនប្រមាណ១០០នាក់ចូលរួមលើកទឹកចិត្តក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ KMH Champions League តតាំង Down Town Sport នៅថ្ងៃសៅរ៍ ទី០៧ កក្កដា នេះ។

គ្រូប្រង្វឹកក្រុមពាក់កណ្ដាលអាជីពដ៏ល្បីខាងលើប្រាប់ថា ប្រិយមិត្តរបស់ខ្លួនទាំងអស់នឹងទទួលបានអាវជាអនុស្សារីយ៍ផងដែរក្នុងការមកលើកទឹកចិត្តសម្រាប់ជំនួបដ៏សំខាន់។

ជាមួយគ្នាប្អូនប្រុស លោក ភា សុភក្ត្រា បានលើកឡើងពីកង្វល់មួយចំនួនដូចជា ការមិនបានហ្វឹកហាត់ជុំគ្នាជាដើម។ លោកថា កូនក្រុមរបស់ខ្លួនភាគច្រើនជាអ្នកធ្វើការ ដែលពេលខ្លះមិនបានជួបជុំគ្នាពេញលេញទេ តែរំពឹងថា អាចធ្វើបានល្អព្រោះមានការយល់ចិត្តគ្នាស្រាប់ទៅហើយ។

ដោយឡែក លោក និមល អះអាងថា Down Town Sport ជាក្រុមដ៏ខ្លាំងមួយព្រោះពួកគេមានទីលានហ្វឹកហាត់ផ្ទាល់ខ្លួន ហើយកីឡាករភាគច្រើននៅក្បែរគ្នា ងាយស្រួលដល់ការប្រមូលផ្ដុំ។

គួរបញ្ជាក់ថា ជំនួបរវាងអាណាចក្របៃតង និង Down Town Sport ប្រព្រឹត្តទៅនៅវេលាម៉ោង​៦ល្ងាច៕