ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បាល់ទាត់​បុរស​នៃ​សហរដ្ឋអាមេរិក​ហក់​មក​ចំណាត់ថ្នាក់​លេខ ១០ នៅ​ក្នុង​ចំណាត់ថ្នាក់ FIFA សម្រាប់​ខែ​សីហា​នេះ។

ជម្រើស​ជាតិ អាមេរិច
ជម្រើស​ជាតិ អាមេរិច

តាម​ពិត​ទៅ​ក្រុមជម្រើសជាតិ​នេះ​ច្រើន​តែ​ជាប់​ចំណាត់​ថ្នាក់​លេខ ២០ ឬ ២១ តែ​ក្រោយ​ពី​ឈ្នះ​ពាន​ Gold Cup ដែល​ជា​ពាន​សម្រាប់​ទ្វីប​អាមេរិក​ខាង​ជើង​ ក្រុមជម្រើសជាតិ​មួយ​នេះ​ហក់​មក​ដល់​ចំណាត់ថ្នាក់​លេខ ១០។

ជាមួយ​គ្នា​នេះ​ដែរ អាមេរិក​នៅ​ពេល​នេះ​មាន​កីឡាករ​ទៅ​លេង​នៅ​ទ្វីប​អឺរ៉ុប​ជា​ច្រើន​នាក់ ដោយ​ក្នុង​នោះ​ក៏​មាន​ខ្សែ​បម្រើ Christian Pulisic ផង​ដែរ។

សូម​ជម្រាប​ផង​ដែរ​ថា ក្រុមជម្រើសជាតិ​បែលហ្សិក​នៅ​តែ​រក្សា​ចំណាត់ថ្នាក់​លេខ ១។ ងាក​មក​កម្ពុជា​យើង​វិញ ជាប់​ចំណាត់ថ្នាក់​លេខ ១៧៩សម្រាប់​ខែ​សីហា​នេះ៕