photo of អាមេរិក កាណាដា និងម៉ិកស៊ិក នឹងធ្វើជាម្ចាស់ផ្ទះ World Cup 2026
អាមេរិក កាណាដា និងម៉ិកស៊ិក នឹងធ្វើជាម្ចាស់ផ្ទះ World Cup 2026

ប្រទេសសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក នឹងធ្វើជាម្ចាស់ផ្ទះការប្រកួត FIFA World Cup 2026 បន្ទាប់ពីប្រទេសទាំងបីបានរួមគ្នាដេញថ្លៃធ្វើជាម្ចាស់ផ្ទះយកឈ្នះប្រទេសម៉ារ៉ុក។

ពិតណាស់ ​សំឡេង​​ឆ្នោត​នៃ​ការ​ដេញ​ថ្លៃ​រួមរបស់​ប្រទេស​ទាំង​បី​ខាង​លើ​បាន​ទទួល​បាន​រហូត​ដល់ 134សំឡេង ខណៈ​ប្រទេស​ម៉ារ៉ុក​ដែល​ជា​គូ​ប្រជែង​ដេញ​ថ្លៃ​ បាន​ទទួល​សំឡេង​ត្រឹម 65 ប៉ុណ្នោះ។

វាជាលើកដំបូងហើយដែលព្រឹត្តការណ៏ World Cup មានប្រទេសបីធ្វើជាម្ចាស់ផ្ទះ ខណៈដែលឆ្នាំ 2002 មានពីរប្រទេសគឺកូរ៉េខាងត្បូង និងជប៉ុន ធ្វើជាម្ចាស់ផ្ទះ ៕

ប្រភពពី៖ Goal