អាល្លឺម៉ង់ បន្តចាញ់ 2ប្រកួតជាប់គ្នា ពាន Nations League (វីដេអូ)
ក្រុមជម្រើសជាតិអាល្លឺម៉ង់ បានបន្តចាញ់បារាំង 2-1 ទៀត ក្នុងការប្រកួត UEFA Nations League ក្នុង League A នៃវគ្គសន្សំពិន្ទុពូល A កាលពីយប់មិញ។

2គ្រាប់របស់បារាំងធ្វើបានដោយ Antoine Griezmann និង Toni Kroos ជាអ្នកទម្លុះសំណាញ់ឱ្យយអាល្លឺម៉ង់។ បរាជ័យនេះធ្វើឱ្យយក្រុមរហស្សនាមឥន្ទ្រីដែកអស់ឱកាសទៅវគ្គបន្តហើយក្នុង League A។ អាល្លឺម៉ង់ពិតជាធ្លាក់ទម្រង់លេងមែនទែនក្នុងឆ្នាំនេះ ។
លទ្ធផលនេះ បានធ្វើឱ្យអាល្លឺម៉ង់ បរាជ័យលើកទី6 គិតក្នុងឆ្នាំ2018 និងចាញ់ 2ប្រកួតជាប់ៗគ្នា ជាលើកដំបូង គិតតាំងពីឆ្នាំ2000 បន្ទាប់ពីប្រកួតមុនចាញ់ហូឡង់ 3-0 ផងដែរ។ អាល្លឺម៉ង់ មានត្រឹម 1ពិន្ទុ ក្នុងពូល A ដែលកំពុងប្រឈម ធ្លាក់ទៅ UEFA Nations League B៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភព៖ BBC