photo of Man United
Man United shirts with Alexis Sanchez

អ្នក​គាំទ្រ​ Man United ចាប់​ផ្ដើម​នាំ​គ្នា​ទៅ​ទិញ​អាវ​ក្រុម​របស់​ខ្លួន​នៅ​ហាង​ Adidas ដើម្បី​បោះ​ពុម្ព​ឈ្មោះ​ និង​លេខ​ Alexis Sanchez នៅ​លើ​ខ្នង។

ទោះ​ជា​ការ​ផ្ទេរ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ក៏ដោយ​​ ក៏​អ្នក​គាំទ្រ​ក្រុម​បិសាច​ក្រហម​ជា​ច្រើន​នាំ​គ្នា​ទៅ​បោះ​ពុម្ព​អាវ​មាន​ឈ្មោះ​តារា​ឆ្នើម​សញ្ជាតិ​ឈីលី​ និង​លេខ​៧​ដ៏​ល្បី​ល្បាញ​របស់​ក្លឹប​។ Sanchez ត្រូវ​ Arsenal ឲ្យ​ចាកចេញ​ពី​ក្រុម​ឈុត​ធំ​ និង​ទៅ​ហ្វឹកហាត់​ជា​មួយ​យុវជន​មុន​ការ​ផ្ទេរ​ជា​ផ្លូវ​ការ​មក​ដល់។

photo of Sanchez
Sanchez of Arsenal

ប្រភព​ចុង​ក្រោយ​បំផុត​ឲ្យ​ដឹង​ថា​ភ្នាក់ងារ​​ Mkhitaryan កំពុង​ស្ថិត​នៅ​ទីក្រុង​ឡុង​ដើម្បី​ចរចា​ជាមួយ​ក្លឹប​កាំភ្លើង​ធំ​ជុំ​វិញ​ការ​ដោះដូរ​ ហើយ​ថែម​លុយ​ជាមួយ​ Sanchez។ បើ​គ្រប់យ៉ាង​ដំណើរ​ការ​ដោយ​រលូន​មាន​ន័យ​ថា​ Mkhitaryan នឹង​ក្លាយ​ជា​កីឡាករ​ Arsenal ហើយ​ Sanchez ក្លាយ​ជា​កីឡាករ​ Man Utd នា​ពេល​ដ៏​ខ្លី​ខាង​មុខ៕

ប្រភពពី៖ thesun