photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា៖ អាសុីអឺរ៉ុប យូណាយធីត ប៉ះ ព្រះខ័នរាជស្វាយរៀង

នៅរសៀលថ្ងៃទី១៦ ខែមិថុនា នេះ ក្រុមបាល់ទាត់ អាសុីអឺរ៉ុប យូណាយធីត នឹងត្រូវទទួលស្វាគមន៍ ព្រះខ័នរាជស្វាយរៀង ក្នុងជំនួបសប្តាហ៍ទី១០ នៃក្របខណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ នាកីឡដ្ឋាន AEU Sport Park នៅវេលាម៉ោង ៣ រសៀលនេះ។

ចាំមើលតើក្រុមលោក សុក វាសនា អាចសងសឹកក្រុមលោក Conor Nester បានទេ ខណៈកាលពីរដូវកាលមុនអាស៊ីអឺរ៉ុបបានបរាជ័យទាំង ២ជើង? ជំនួបរវាងក្រុមទាំងពីរ អាចចាត់ទុកជាគូប្រកួតដ៏ជក់ចិត្តថ្ងៃនេះ ដោយសារអាស៊ីអឺរ៉ុបរដូវកាលថ្មីនេះ បានធ្វើឲ្យក្រុមខ្លាំងៗជាច្រើនញញើត តាមរយៈការឡើងជើងរបស់ពួកគេ ។

ប្រវត្ត ៥ ប្រកួតចុងក្រោយមាន៖
– ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧៖ អាសុីអឺរ៉ុប យូណាយធីត ០-៤ ព្រះខ័នរាជស្វាយរៀង
– ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៧៖​ ព្រះខ័នរាជស្វាយរៀង ៤-៣ អាសុីអឺរ៉ុប យូណាយធីត
– ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៦៖​ អាសុីអឺរ៉ុប យូណាយធីត ១-៣ ព្រះខ័នរាជស្វាយរៀង
– ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៦៖​ ព្រះខ័នរាជស្វាយរៀង ៤-០ អាសុីអឺរ៉ុប យូណាយធីត
– ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥៖​ អាសុីអឺរ៉ុប យូណាយធីត ១-១ ព្រះខ័នរាជស្វាយរៀង

photo of លីគកំពូលកម្ពុជា
លីគកំពូលកម្ពុជា

ថ្ងៃនេះដែរ ក្រៅពីជំនួបរវាងក្រុមទាំងពីរ ក៏មាន ២ប្រកួតលើទីលានចំនួន ២ផ្សេងទៀតផងដែរ រួមមានក្រុមក្រសួងការពារជាតិ ប៉ះក្រុមសូលទីឡូអង្គរ នៅកីឡដ្ឋានស្ដាតចាស់ម៉ោង ៣រសៀល និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមអង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិ នាវេលាម៉ោង ៦ល្ងាចនេះ ៕