សហព័ន្ធកីឡា​បាល់ទាត់ពិភពលោក (FIFA) និង សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានឯកភាពគ្នាឱ្យតំបន់អាស៊ានបង្កើតពានរង្វាន់ថ្មីមួយទៀតគឺ ASEAN Club Championship ដូចគ្នាទៅនឹងពាន Club Championship ដូចនៅអ៊ឺរ៉ុបដែរ ។

photo of Club Championship
 ASEAN Club Championship

ចំពោះពានរង្វាន់ ASEAN Club Championship (ACC) នេះនឹងមានប្រទេសចូលរួមចំនួន១២មកពីសហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) រួមមាន អូស្រា្តលី កម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី សិង្ហបូរី ព្រុយណេ ឥណ្ឌូនេស៊ី ភីលីពីន និង ទីម័រខាងកើត ដែលគ្រោងនឹងបង្កើតឡើងនៅក្នុងឆ្នាំ២០២០ ។

photo of ASEAN Club Championship
សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC)

ចំពោះពានរង្វាន់នេះនឹងមានការប្រកួតជាច្រើនវគ្គបន្តបន្ទាប់ ក្នុងនោះថរិកាដែលរៀបចំគឺស្ថិតនៅក្រោមការផ្គត់ផ្គង់ដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ហើយប្រាក់រង្វាន់គឺបានទៅគ្រប់ក្រុមទាំងអស់ ដោយចំនួនខុសគ្នាទៅតាមវគ្គប្រកួតនីមួយៗ ៕